* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ជួបសម្តែងការគួរសម
* មេស៉ីម៉ាក់៖ សម្រែករកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារ ដែលត្រូវទាហ៊ានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារចំនួន ៥០១គោលដៅ ត្រូវបានលាតត្រដាងជាបណ្តេីរៗហេីយ!
* នាយករដ្ឋមន្ត្រីន័រវែស៖ យន្ដហោះរបស់លោក ហ្សេលេនស្គី ប៊ិះត្រូវបានវាយប្រហារដោយដ្រូន ពេលហោះឆ្ពោះទៅកាន់ទីក្រុង Oslo
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ជួបសម្តែងការគួរសម
* ឆេះស្រឡាងនៅហ្វីលីពីន ផ្ដាច់ជីវិតមនុស្ស ៥នាក់ និង៨៧នាក់បាត់ខ្លួន
* វិមានក្រឹមឡាំង៖ រុស្ស៉ី នៅតែបើកចំហទំនាក់ទំនងជាមួយហុងគ្រី បើទោះបីជាមានការបណ្តេញអ្នកការទូត
* រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលអះអាងថា គ្មានផែនការបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាឡើយ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អង់គ្លេសផ្តល់ថវិកា ៣៤៥លានដុល្លារ ជួយទិញយន្តហោះចម្បាំង Gripen ចំនួន ១៦គ្រឿង ឱ្យអ៊ុយក្រែន (Video inside)

16-07-2026 20:01

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក កៀរ ស្តាមឺរ (Keir Starmer) នៅថ្ងៃព្រហស្បតិ៍នេះ​ បានសន្យាផ្តល់កញ្ចប់ថវិកាចំនួន ៣០០លានអឺរ៉ូ (ប្រមាណ ៣៤៥លានដុល្លារអាមេរិក) ដើម្បីជួយបំពាក់យន្តហោះចម្បាំងប្រភេទ Gripen ដែលផលិតដោយប្រទេសស៊ុយអែតចំនួន ១៦គ្រឿង ដល់ប្រទេសអ៊ុយក្រែន។ នេះគឺជាការប្តេជ្ញាចិត្តចុងក្រោយបំផុតមួយរបស់លោកសម្រាប់ទីក្រុងកៀវ មុនពេលលោកចាកចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីអ៊ុយក្រែន លោក ស្តាមឺរ បានបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសស៊ុយអែត ក្នុងការប្រគល់យន្តហោះចម្បាំងទាំងនេះ ដើម្បីជួយអ៊ុយក្រែនការពារខ្លួនពីការវាយប្រហាររបស់រុស្ស៊ី។ រដ្ឋាភិបាលអង់គ្លេសរំពឹងថា ថវិកានេះនឹងជួយឱ្យអ៊ុយក្រែនទទួលបានកងអនុសេនាធំយន្តហោះចម្បាំង Gripen E នេះ នៅត្រឹមឆ្នាំ២០២៩។

គួររំលឹកថា កាលពីខែមិថុនា ក្រុមហ៊ុនផលិតសម្ភារៈយោធាស៊ុយអែត Saab បានចុះកិច្ចសន្យាផ្គត់ផ្គង់យន្តហោះចម្បាំង Gripen E ចំនួន ១៦គ្រឿង ដល់អ៊ុយក្រែន ក្នុងទំហំទឹកប្រាក់ប្រមាណ ២,៥ពាន់លានដុល្លារ។ កញ្ចប់នេះរួមបញ្ចូលទាំងការហ្វឹកហ្វឺនអាកាសយានិក និងវិស្វករ គ្រឿងបន្លាស់ និងសម្ភារៈចាំបាច់ផ្សេងៗទៀតសម្រាប់ប្រតិបត្តិការយន្តហោះ។

រដ្ឋាភិបាលអង់គ្លេសបានសង្កត់ធ្ងន់ថា ការវិនិយោគនេះមិនត្រឹមតែជួយធ្វើទំនើបកម្មកងទ័ពអាកាសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយបង្កើតការងាររហូតដល់ ៥,០០០កន្លែង សម្រាប់ក្រុមហ៊ុនជាង ៥០ នៅក្នុងចក្រភពអង់គ្លេស ដែលពាក់ព័ន្ធនឹងកម្មវិធីផលិតយន្តហោះ Gripen នេះផងដែរ៕