* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សហរដ្ឋអាមេរិក វាយប្រហារលើអាកាសយានដ្ឋាន ស្ពាន និងស្ថានីយផ្លូវដែករបស់អ៉ីរ៉ង់ (Video inside)

17-07-2026 08:22

(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍នៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថាការវាយប្រហារដ៏សាហាវរបស់សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃព្រហស្បតិ៍ បានធ្លាក់ត្រូវចំអាកាសយានដ្ឋាន ស្ថានីយផ្លូវដែកមួយកន្លែងក្នុងទីក្រុងកំពង់ផែ Bandar Abbas និងស្ពាន២កន្លែងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៉ីរ៉ង់ក្បែរច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ IRIB ស្នូរផ្ទុះចំនួន៣លើកបានកើតឡើងនៅអាកាសយានដ្ឋាន ហើយយ៉ាងហោចមានមីស៊ីលមួយគ្រាប់របស់សហរដ្ឋអាមេរិកបានធ្លាក់ត្រូវចំអាកាសយានដ្ឋាន Iranshahr ស្ថិតនៅភាគអាគ្នេយ៍។ សារព័ត៌មានអ៉ីរ៉ង់ Mehr បានឱ្យដឹងទៀតថាប៉ុន្មាននាទីក្រោយមក ស្ថានីយរថភ្លើង Bandar Abbas បានរងការវាយប្រហារដោយបណ្ដាលមនុស្ស ២នាក់រងរបួស។ ចំណែក សារព័ត៌មាន IRNA វិញបានរាយការណ៍ថា ស្ពាន២កន្លែងក្នុងខេត្ត Hormozgan រងការវាយប្រហារតាមផ្លូវអាកាស ហើយមនុស្ស២នាក់បានស្លាប់ និង៤នាក់រងរបួស។

សហរដ្ឋអាមេរិក និងអ៉ីរ៉ង់បានបង្កើនការវាយប្រហារសងសឹកដាក់គ្នាកាលពីថ្ងៃព្រហស្បតិ៍ ដែលយោធាអាមេរិកអះអាងថាខ្លួនបើកការវាយប្រហារ៦យប់ជាប់ៗគ្នាលើអ៉ីរ៉ង់ ដើម្បីបំបាក់សមត្ថភាពយោធាអ៉ីរ៉ង់។ ជាការសងសឹក អ៉ីរ៉ង់បានបាញ់មីស៊ីល និងដ្រូនលើមូលដ្ឋានទ័ពអាមេរិកនៅតាមប្រទេសក្បែរខាង ក្នុងនោះរួមមានទាំងការពង្រីកការវាយប្រហារលើមូលដ្ឋានទ័ពអាកាសអាមេរិកក្នុងប្រទេសហ្ស៊កដានី ដែលអ៉ីរ៉ង់អះអាងថាត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកលើមន្ទីរពេទ្យព្យាបាលជំងឺមហារីកសម្រាប់កុមារអ៉ីរ៉ង់មួយកន្លែងកាលពីយប់ថ្ងៃពុធកន្លងទៅ។

គួរបញ្ជាក់ថា អ៉ីរ៉ង់បានបិទការធ្វើចរាចរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈសហរដ្ឋអាមេរិកអនុវត្តការបិទខ្ទប់ឡើងវិញលើកំពង់ផែអ៉ីរ៉ង់កាលពីថ្ងៃពុធ។ អ៉ីរ៉ង់ក៏បានឱ្យសញ្ញាដែរថាខ្លួនអាចនឹងរួមដៃគ្នាជាមួយក្រុមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែន ដើម្បីបិទច្រកសមុទ្រ Bab al-Mandeb ដែលជាច្រកផ្លូវទឹកដ៏សំខាន់មួយទៀត ក្នុងតំបន់សមុទ្រក្រហម៕