* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ស៊ី ជីនពីង៖ AI មិនគួរត្រូវបានគ្រប់គ្រងផ្ដាច់មុខដោយប្រទេសណាមួយឡើយ (Video inside)

17-07-2026 10:26

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថាបញ្ញាសប្បនិម្មិត ឬ AI មិនគួរត្រូវបានគ្រប់គ្រងផ្ដាច់មុខដោយប្រទេសណាមួយនោះទេ ជាមួយការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាសកលលើការអភិវឌ្ឍ AI ខណៈរូបលោកថ្លែងសុន្ទរកថានៅឯសន្និសីទដ៏សំខាន់មួយក្នុងទីក្រុងសៀងហៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសុន្ទរកថានៅឯពិធីបើកសន្និសីទបញ្ញាសប្បនិម្មិតពិភពលោក World Artificial Intelligence Conference លោក ស៊ី ជីនពីង បានគូសបញ្ជាក់ដូច្នេះថា «ការអភិវឌ្ឍ AI មិនគួរត្រូវបានគ្រប់គ្រងក្ដោបក្ដាប់តែម្នាក់ឯងដោយប្រទេសមួយនោះទេ ប៉ុន្តែគួរតែធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិ»។ លោកបន្ថែមថា «យើងគួរតែអនុវត្តច្បាប់ និងបទបញ្ញត្តិ ការតាមដានតាមបច្ចេកវិទ្យា ការព្រមានជាមុន និងប្រព័ន្ធឆ្លើយតបទៅនឹងគ្រោះអាសន្ន ដើម្បីធានាឱ្យបានថា AI ស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សជានិច្ច»

លោក ស៊ី ជីនពីង ក៏បានលើកឡើងដែរពីតួនាទីរបស់ចិនក្នុងការធានាសមភាពនៃការទទួលបានសមត្ថភាពអភិវឌ្ឍ AI សម្រាប់បណ្ដាប្រទេសកំពុងអភិវឌ្ឍក្នុងគោលបំណងបង្ការកុំឱ្យភាពអយុត្តិធម៌កើតឡើងក្នុង AI​ ជាមួយការប្រកាសពីផែនការរបស់ចិនដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នអន្តរជាតិជាច្រើន ក្នុងនោះរួមមានមកពីតំបន់អាហ្វ្រិក អាមេរិកឡាទីន អាស៊ី និងក្រុមប្រទេស BRICS សំដៅផ្ដល់កាលានុវត្តភាព AI៕