* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កាណាដា ថានឹងប្រមូលថ្លៃចំណាយធ្វើស្ពាន Gordie Howe ឱ្យបានគ្រប់សិន មុនពេលបែងចែកលុយថ្លៃសេវាឆ្លងកាត់ ជាមួយសហរដ្ឋអាមេរិក (Video inside)

17-07-2026 10:59

(អូតាវ៉ា)៖ លោកនាយករដ្ឋមន្រ្តី Mark Carney បាននិយាយថា កាណាដានឹងមិនចែកប្រាក់ចំណូលពីការបង់ថ្លៃសេវាឆ្លងកាត់ស្ពានថ្មី ដែលសង់ឡើងអស់ ៤,៧ពាន់លានដុល្លារ ជាមួយសហរដ្ឋអាមេរិកឡើយ រហូតទាល់តែកាណាដា ប្រមូលបានថវិកាវិនិយោគដំបូងគ្រប់មកវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧​ ខែកក្កដា ឆ្នាំ២០២៦។

ស្ពាន Gordie Howe តភ្ជាប់ទីក្រុង Windsor រដ្ឋ Ontario ប្រទេសកាណាដា និងទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក ត្រូវបានពន្យារពេលដាក់ឱ្យប្រើប្រាស់ ​ដោយសារតែបញ្ហាពាក់ព័ន្ធការចំណាយរបស់​កាណាដា​ ​លើ​ថ្លៃសាងសង់។ សប្តាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា មានកិច្ចព្រមព្រៀងកាន់តែប្រសើរ សម្រាប់សហរដ្ឋអាមេរិក ដើម្បីបើកដំណើរការស្ពាន ដែលគ្រោងធ្វើឡើងនាថ្ងៃទី២៧ ខែកក្កដា។

ប៉ុន្តែនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ លោក Carney បាននិយាយថា កិច្ចព្រមព្រៀងមូលដ្ឋានជាមួយរដ្ឋ Michigan ទាក់ទងនឹងស្ពាន Gordie Howe នៅតែមិនផ្លាស់ប្តូរពីឆ្នាំ២០១២។ តាមកិច្ចព្រមព្រៀងនោះ កាណាដាមានសិទ្ធិប្រមូលប្រាក់ចំណេញពីការបង់ថ្លៃសេវាឆ្លងកាត់ស្ពាន រហូតដល់ខ្លូនទទួលបានមកវិញនូវថវិកាសាងសង់ស្ពាន។

គួរបញ្ជាក់ថា ការសាងសង់ស្ពាននេះ បាន​បង្កើន​ភាព​តានតឹង និង​នាំឱ្យ​មាន​ការចំណាយ​ច្រើន​ ​ទាំងនៅ​ក្នុងសហរដ្ឋអាមេរិក និង​កាណាដា ស្របពេល​​ប្រទេសជិតខាង​ទាំងពីរ​ កំពុងព្យាយាមដោះស្រាយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ ដែលត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព៕