* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្ពុជាចូលរួមវេទិកាទំនាក់ទំនងអន្តរជាតិយូណានលើកទី៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការព័ត៌មាន និងជំរុញការទូតព័ត៌មាន

17-07-2026 11:03

(ស៊ីស័នប៉ាណា-យូណាន)៖ តាមការអញ្ជើញរបស់ភាគីចិន គណៈប្រតិភូកម្ពុជាបានចូលរួម វេទិកាទំនាក់ទំនងអន្តរជាតិយូណានលើកទី៥ ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារ InterContinental Xishuangbanna Resort តំបន់ស៊ីស័នប៉ាណា ខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះបានប្រមូលផ្តុំតំណាងរដ្ឋាភិបាល ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ អ្នកជំនាញបច្ចេកវិទ្យា និងតំណាងស្ថាប័នទំនាក់ទំនងអន្តរជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈ បទពិសោធន៍ និងគំនិតផ្តួចផ្តើមថ្មីៗ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានអន្តរជាតិ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។

ចំណុចសំខាន់មួយនៃវេទិកាគឺកិច្ចពិភាក្សាក្រោមប្រធានបទ «ទម្រង់ថ្មីនៃទំនាក់ទំនងអន្តរជាតិក្នុងយុគសម័យបញ្ញាឌីជីថល» ដែលបានផ្តោតលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាទូរគមនាគមន៍ និងវេទិកាឌីជីថល ដើម្បីបង្កើនគុណភាពនៃការផលិតខ្លឹមសារ ពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ និងបង្កើនការចូលរួមរបស់ទស្សនិកជនអន្តរជាតិ។

ការចូលរួមរបស់កម្ពុជាក្នុងវេទិកានេះ ផ្តល់ឱកាសសម្រាប់ពង្រឹងទំនាក់ទំនង និងភាពជាដៃគូជាមួយស្ថាប័នព័ត៌មានរបស់ចិន និងបណ្ដាប្រទេសក្នុងតំបន់ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍លើការផលិតខ្លឹមសារឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យព័ត៌មាន ការលើកកម្ពស់សមត្ថភាពមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភាន់។

ជាពិសេស ការចូលរួមនេះក៏ជាផ្នែកមួយនៃ ការជំរុញការទូតព័ត៌មានរបស់កម្ពុជា តាមរយៈការប្រើប្រាស់វេទិកាអន្តរជាតិ ដើម្បីផ្សព្វផ្សាយអត្តសញ្ញាណជាតិ វប្បធម៌ បេតិកភណ្ឌ សក្តានុពលទេសចរណ៍ សមិទ្ធផលអភិវឌ្ឍន៍ និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សាធារណមតិក្នុងតំបន់ និងអន្តរជាតិ ប្រកបដោយភាពត្រឹមត្រូវ វិជ្ជាជីវៈ និងភាពទាក់ទាញ។

តាមរយៈវេទិកានេះ កម្ពុជាក៏មានឱកាសពង្រីកបណ្ដាញសហប្រតិបត្តិការព័ត៌មាន បង្កើតខ្លឹមសាររួម ជំរុញការផ្លាស់ប្តូរអ្នកសារព័ត៌មាន និងបង្កើនវត្តមានរបស់រឿងរ៉ាវកម្ពុជានៅលើវេទិកាតំបន់ និងអន្តរជាតិ។ កិច្ចចូលរួមនេះរួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក ពង្រឹងមិត្តភាពរវាងប្រជាជន និងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនក្នុងវិស័យព័ត៌មាន និងទំនាក់ទំនងអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ៕