* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកគុនខ្មែរ ដែលបានឈ្នះមេដាយ៧១គ្រឿង ក្នុងព្រឹត្តិការណ៍ជើងឯកគុនខ្មែរទ្វីបអាស៊ី លើកទី១ នៅប្រទេសវៀតណាម
* គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប២៣៣លានដុល្លារ ត្រូវបានចុះបញ្ជីនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតអុីរ៉ង់ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* វឌ្ឍនភាពព្រែកជីកហ្វូណន, ក្រុមហ៊ុនហ្វូណនតេជោ និងធនាគារ China Exim Bank ចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានជិត ១ពាន់លានដុល្លារ សម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោ
* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាល្លឺម៉ង់ ស្នើឱ្យមានកងកម្លាំងក្រោមឆត្រ EU ដើម្បីជំនួសបេសកកម្ម UN នៅលីបង់ ដែលត្រូវផុតសុពលភាពចុងឆ្នាំនេះ (Video inside)

17-07-2026 14:07

(បែរឡាំង)៖ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានស្នើជំនួសបេសកកម្មរក្សាសន្តិភាពរបស់​អង្គការសហប្រជាជាតិ (UN) នៅប្រទេសលីបង់ ដែលជិតផុតសុពលភាព ជាមួយកងកម្លាំងមួយដែលធ្វើប្រតិបត្តិការ ក្រោមឆត្ររបស់​សហភាពអឺរ៉ុប (EU) ដើម្បីទប់ស្កាត់ចន្លោះប្រហោងផ្នែកសន្តិសុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ Reuters នាថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លោក Wadephul បាននិយាយដូច្នេះថា «យើងគួរតែពិនិត្យមើល​នៅក្នុង EU ថាតើពួកយើងអាចធានាបានដែរឬទេថា នឹងគ្មានភាពចន្លោះប្រហោងផ្នែកសន្តិសុខដែលអាចលេចឡើង តាមរយៈ​កងកម្លាំងមួយក្រោមឆត្រ EU នៅក្រោយបេសកកម្ម UNIFIL»

បេសកកម្មរក្សាសន្តិភាពនៅលីបង់ ហៅកាត់ថា UNIFIL នឹងផុតសុពលភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។ សភាអាល្លឺម៉ង់ ទើបតែបន្តសុពលភាពការចូលរួមរបស់ប្រទេស ក្នុងបេសកកម្មនេះជាលើកចុងក្រោយ កាលពីប៉ុន្មានសប្តាហ៍មុន។ លោក Wadephul បានលើកឡើងថា កងកម្លាំងក្រោមឆត្រ EU អាចបង្កើតលក្ខខណ្ឌ សម្រាប់ឱ្យកងទ័ពអ៉ីស្រាអែលដកខ្លួនចេញ ហើយក្រុមហេសបូឡា មិនអាចវិលត្រឡប់មកធ្វើសកម្មភាពវាយប្រហាររបស់ពួកគេសាជាថ្មី។

គួរបញ្ជាក់ថា លីបង់និងអ៉ីស្រាអែល បានបើកកិច្ចពិភាក្សាកម្រិតឯកអគ្គរដ្ឋទូត នៅស្ថានទូតអាមេរិកក្នុងទីក្រុងរ៉ូម កាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ ដែលជាកិច្ចចរចាទល់មុខគ្នាលើកទី៦ គិតចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងជាថ្មី កាលពីថ្ងៃទី២ ខែមីនា រវាងអ៉ីស្រាអែលនិងហេសបូឡា ដោយសារជម្លោះទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ា។ ការលើកសំណើដូចខាងលើ របស់ទីក្រុងបែរឡាំង គឺស្របពេលដែល​ក្រុមប្រទេសអឺរ៉ុប ព្យាយាមរក្សាស្ថិរភាពក្នុងតំបន់ ហើយស្វែងរកតុល្យភាពក្នុងទំនាក់ទំនងជាមួយអ៉ីស្រាអែល និងលីបង់៕