* អនុក្រឹត្យស្តីពីការរៀបចំ និងប្រព្រឹត្តទៅ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ, កម្លាំងទាហានលែងស្ថិតក្រោមគណៈបញ្ជាការឯកភាពរាជធានី-ខេត្តទៀតហើយ
* ក្នុងសន្និសីទអនាគតនៃការវិនិយោគឆ្នាំ២០២៦ នៅចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថា ភាគីចិន គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជា
* ក្រសួងវប្បធម៌៖ របាយការណ៍ ស្តីពីការខូចខាតប្រាសាទព្រះវិហារ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ លើគេហទំព័ររបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក
* កងវិស្វកម្មមួកខៀវកម្ពុជាជិត ២០០នាក់ ជាកងប្តូរវេនបានចេញដំណើរទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅអាហ្វ្រិកកណ្តាល
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអ៊ុយរូហ្កាយ ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កុមារកម្ពុជាជាង ៦,០០០នាក់ មិនទាន់អាចវិលត្រឡប់ទៅផ្ទះ និងសាលារៀនវិញ បង្ហាញជាក់ស្តែងថា ផលវិបាកមនុស្សធម៌ មិនទាន់បញ្ចប់នៃសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា
* ប្រធាន AOT ប្រចាំប្រទេសថៃ អះអាងថា យោធាថៃនឹងត្រៀមដកកម្លាំងចេញពីតំបន់អូរស្មាច់ នៅពេលកំណត់បន្ទាត់ព្រំដែនច្បាស់លាស់
* កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងឈរនៅលេខរៀងទី១៧ លើពិភពលោក ជាប្រទេសដែលមានវិស័យទេសចរណ៍ធម្មជាតិល្អបំផុត
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សា​ការងារជាមួយ​លោក Kassym-Jomart ​Tokayev ​ប្រធានាធិបតី​កាហ្សាក់ស្ថាន

17-07-2026 16:56

(ប៉េកាំង)៖ រសៀល​ថ្ងៃទី ​១៦ ​ខែកក្កដា ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សា​ការងារ​ ជាមួយ​លោក ​Kassym-Jomart ​Tokayev ​ប្រធានាធិបតី​កាហ្សាក់​ស្ថាន​ ដែល​អញ្ជើញចូលរួម​កិច្ចប្រជុំ​បញ្ញាសិប្បនិមិ្មត​ពិភពលោក​ឆ្នាំ២០២៦និង​​កិច្ចប្រជុំ​កម្រិតខ្ពស់​ស្តីពី​អភិបាលកិច្ច​បញ្ញាសិប្បនិមិ្មត​សកល ​នៅក្រុង​សៀងហៃ​ប្រទេសចិន។

លោក ​Xi ​Jinping ​បានលើកឡើងថា ​បម្រែបម្រួល​និម្មាបនកម្មសកល​ ដែលពុំ​ធ្លាប់មាន​ក្នុងរយៈពេល​១រយឆ្នាំ ​បានវិវឌ្ឍ​ទៅមុខ​យ៉ាងស៊ីជម្រៅ​និងស្មុគ្រស្មាញ ​ទំនាក់ទំនងភាពជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ជា​អចិន្ត្រៃយ៍​ រវាងប្រទេសទាំងពីរ​បាន​ដំណើរការ​ទៅមុខ​ក្នុង​កម្រិតខ្ពស់ ​ដែលបង្ហាញពី​​កិច្ចសហប្រតិបត្តិការ ​ដែលមាន​សក្តានុពល​ដ៏ធំធេងនិងលំហ​អភិវឌ្ឍន៍​យ៉ាងទូលំទូលាយ ។ ​ភាគីទាំងពីរគួរ​ជំរុញការអភិវឌ្ឍ​ ខាងពាណិជ្ជកម្ម​ដោយ​ការច្នៃប្រឌិតថ្មី ​ធ្វើ​ឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធ​ពាណិជ្ជកម្ម បង្កើតរូបមន្តថ្មីខាង​ធុរកិច្ច​​ឆ្លងដែន​និង​ពាណិជ្ជកម្មសេវាកម្ម ពង្រីកកិច្ចសហប្រតិបត្តិការ​ខាង​ថាមពលនិងរ៉ែ​ ជំរុញ​​ការតភ្ជាប់​គ្នា ​បន្ថែមជើងយន្តហោះ​ហោះត្រង់​និង​កសាង​កម្លាំងផលិតកម្ម​គុណភាព​ថ្មី ។ ភាគីចិនរីករាយចែករំលែក​បច្ចេកវិទ្យាដូចជា ​សេដ្ឋកិច្ចឌីជីថលនិង​បញ្ញាសិប្បនិមិ្មតជា​ដើម ​ដើម្បី​ជួយ​ប្រទេស​កាហ្សាក់​ស្ថានក្នុង​ការសម្រេច​ការធ្វើបរិវត្តកម្ម​ឌីជីថល ។ ​ក្រៅពីនេះ ​យើងត្រូវ​រៀបចំ​ឱ្យបានល្អ​នូវ​ “ឆ្នាំផ្លាស់ប្តូរវប្បធម៌​ចិន-កាហ្សាក់​ស្ថាន” ដើម្បីពង្រឹង​មូលដ្ឋានគ្រឹះនៃ​ចំណងមិត្តភាព​គ្រប់ជំនាន់ ។

ជាការឆ្លើយតប ​លោក Tokayev ​បានថ្លែងថា ​ភាគីកាហ្សាក់​ស្ថាន​រីករាយធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយភាគីចិន​ខាងអភិបាលកិច្ច​បញ្ញាសិប្បនិមិ្មតសកល​យ៉ាង​សកម្ម ដើម្បីរួម​គ្នាជំរុញ​ពិភពលោក​ឱ្យមាន​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ សន្តិភាពនិង​ស្ថិរភាព​៕

វិទ្យុមិត្តភាពកម្ពុជាចិន