* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នវានុវត្តន៍បច្ចេកវិទ្យាបង្ហាញ​ពី​ល្បឿនចិន

17-07-2026 16:58

​(ប៉េកាំង)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានលេចចេញ​សមិទ្ធផល​វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើន ៖ យានអវកាសផ្ទុក​មនុស្ស​ឈ្មោះ Shenzhou យានរុករកភពព្រះច័ន្ទឈ្មោះChang'e និងយានរុករក​ភព​អង្គារឈ្មោះ Tianwen បានបំពេញ​បេសកកម្ម​ក្នុងលំហអវកាសជ្រៅ, យានបំបែកទឹកកកឈ្មោះ Xue Long បានរុករកអាថ៌កំបាំងនៃតំបន់ប៉ូល, "ព្រះអាទិត្យសិប្បនិម្មិត" ដែលផលិតដោយ​ប្រទេសចិនបានបង្កើតកំណត់ត្រាពិភពលោក​, ម៉ូដែល​ធំដែលផលិតក្នុងស្រុកកំពុងពន្លឿនការ​អាប់ដេតពីមួយ​ជំនាន់​ទៅ​មួយជំនាន់​ ហើយបណ្តាញថាមពលកុំព្យូទ័រ ត្រូវបានដាក់បញ្ចូលទៅក្នុង "បណ្តាញទាំ ៦" ដែល​ជាប្លង់យុទ្ធសាស្ត្រជាតិ ។ ទាំងនេះបាន​​​បង្ហាញពីអនាគតយ៉ាង​ទូលំទូលាយនៃ​ឧស្សាហកម្មបច្ចេកវិទ្យារបស់​ចិន​។

ថ្មីៗកន្លងទៅនេះ កុំព្យូទ័រ​ទំនើប​របស់​ចិនឈ្មោះថា​ "LineShine" បាន​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​បញ្ជី​កុំព្យូទ័រ​ទំនើប​កំពូល​ទាំង ៥០០ របស់​ពិភពលោក។ នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ ២០១៧ មក ដែល​កុំព្យូទ័រ​ទំនើប​របស់​ចិន​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ពិភពលោក ហើយ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទូទាំង​ពិភពលោក។

ការលក់ឧបករណ៍ពាក់ឆ្លាតវៃនៅតែបន្តកើនឡើង ម៉ាស៊ីនបោះពុម្ព 3D ដែលមាន​តម្លៃ​ថោកសមរម្យ​កំពុងទទួលបានប្រជាប្រិយភាព ការបើកបរដោយស្វ័យប្រវត្តិកំពុងក្លាយ​ស្តង់ដារថ្មី​​នៃ​ការ​ផលិតរថយន្តបន្តិចម្តងៗ ហើយមនុស្សយន្តរាងកាយ​មនុស្សកំពុងទាក់ទាញ ការចាប់អារម្មណ៍ទូទាំងពិភពលោកជាញឹកញាប់។
ល​។

ប្រទេសចិនកំពុងពន្លឿនការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃការច្នៃប្រឌិតបច្ចេកវិទ្យាជាមួយនិង​នវានុវត្តន៍ ហើយ​សមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងត្រូវបានបំប្លែង​ជាបន្តបន្ទាប់ទៅជាកម្លាំងផលិតកម្ម​គុណ​ភាព​ថ្មី ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​និងបង្កើតជីវិតកាន់តែប្រសើរឡើង៕

វិទ្យុមិត្តភាពកម្ពុជាចិន