* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប៉ាគីស្ថាន និងចិន អំពាវនាវជាថ្មីឱ្យអាមេរិក និងអ៊ីរ៉ង់ ត្រឡប់មកតុចរចាវិញ

17-07-2026 21:00

(សៀងហៃ)៖ រដ្ឋមន្ត្រីការបរទេសចិន និងប៉ាគីស្ថាន នៅថ្ងៃសុក្រ បានរួមគ្នាអំពាវនាវឱ្យសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ បញ្ឈប់ការប្រយុទ្ធគ្នា និងបន្តការចរចាឡើងវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីជំនួបពិភាក្សាគ្នានៅទីក្រុងសៀងហៃ។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

យោងតាមក្រសួងការបរទេសចិន លោក វ៉ាង យី​ និងលោក អ៊ីសាគ ដា (Ishaq Dar) រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះនៃស្ថានភាពបច្ចុប្បន្ន និងបានទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អរិភាពជាបន្ទាន់ ដើម្បីត្រឡប់ទៅរកការសន្ទនាវិញ។ កន្លងមក ប្រទេសទាំងពីរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលសន្តិភាពនៅមជ្ឈិមបូព៌ា ប៉ុន្តែជម្លោះនេះបានផ្ទុះឡើងជាថ្មីជុំវិញបញ្ហាច្រកសមុទ្រហ័រមូស​ ត្រឹមតែមួយខែប៉ុណ្ណោះ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពបឋម។

លោក វ៉ាង យី បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនោះគឺ «រកបានមកដោយលំបាកបំផុត»។ លោកបានបន្ថែមថា៖ «សន្តិភាពនៅចំពោះមុខយើងហើយ យើងមិនអាចដួលនៅឧបសគ្គចុងក្រោយនោះទេ ហើយរឹតតែមិនអាចបាត់បង់នូវអ្វីដែលយើងទទួលបាននោះឡើយ»។

គួររំលឹកថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបន្តការវាយប្រហារដាក់គ្នាជាថ្មីកាលពីថ្ងៃសុក្រ ដោយទីក្រុងតេហេរ៉ង់ ចោទប្រកាន់ថា ទីក្រុងវ៉ាស៊ីនតោនបានវាយប្រហារលើទីតាំងស៊ីវិល រួមមាន ព្រលានយន្តហោះ ស្ថានីយរថភ្លើង និងស្ពាន។ ជាការសងសឹក អ៊ីរ៉ង់បានបាញ់យន្តហោះដ្រូនរាប់សិបគ្រឿងទៅលើមូលដ្ឋានយោធា និងសម្ព័ន្ធមិត្តអាមេរិកនៅប្រទេសគូវ៉ែតផងដែរ។

ទន្ទឹមនឹងនេះ ច្រកសមុទ្រហ័រមូសដែលធ្លាប់បានបើកដំណើរការឡើងវិញមួយរយៈខ្លីក្រោយកិច្ចព្រមព្រៀងខែមិថុនា ពេលនេះត្រូវបានអ៊ីរ៉ង់ប្រកាសបិទវិញហើយ រហូតទាល់តែអាមេរិកបញ្ឈប់ការឈ្លានពាន ខណៈអាមេរិកក៏បានបន្តការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់វិញផងដែរ៕