* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្រ្តីការបរទេសអាមេរិក នឹងធ្វើដំណើរទៅហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំជាមួយក្រុមប្រទេសអាស៉ី-ប៉ាស៉ីហ្វិក (Video inside)

18-07-2026 13:36

(វ៉ាស៉ីនតោន)​៖ នាចុងសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio នឹងចេញដំណើរទៅចូលរួមកិច្ចប្រជុំជាមួយក្រុមប្រទេសអាស៉ី-ប៉ាស៉ីហ្វិក នៅទីក្រុងម៉ានីល ជាទីដែលរូបលោកត្រូវបានរំពឹងថា នឹងជួបជាមួយសមភាគីចិន ដើម្បីជជែកពីការរៀបចំកិច្ចប្រជុំកំពូលនាខែកញ្ញា រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។

រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ត្រូវបានរំពឹងថា នឹងមានវត្តមាននៅឯរដ្ឋធានីនៃប្រទេសហ្វីលីពីន នាសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំមួយចំនួន ដែលពាក់ព័ន្ធប្លុកអាស៊ានដែលមាន១១ប្រទេស ហើយនិងរដ្ឋមន្រ្តីការបរទេសមកពីប្រទេសជប៉ុន អូស្រ្តាលី កាណាដា ចក្រភពអង់គ្លេស ព្រមទាំង រុស្ស៉ី។ ការជួបជុំនេះ គឺចំពេលដែលពិភពលោកប្រឈមនឹងអស្ថិរភាព ខណៈសង្រ្គាមអ៉ីរ៉ង់បាននិងកំពុងរំខានការធ្វើពាណិជ្ជកម្មជាសកល ហើយបង្កើតជាសម្ពាធសេដ្ឋកិច្ច​នៅទូទាំងតំបន់អាស៉ី។

ក្រសួងការបរទេសអាមេរិក បាននិយាយថា លោក Rubio នឹងចេញដំណើរទៅទីក្រុងម៉ានីល នាថ្ងៃអាទិត្យ ដើម្បីចូលរួមសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៉ីបូព៌ា និងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស​នៃវេទិកាតំបន់អាស៊ាន។ នាឱកាសនោះ លោក Rubio ក៏នឹងជួបផងដែរជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល មកពីប្រទេសឥណ្ឌូ-ប៉ាស៉ីហ្វិក អំឡុងទស្សនកិច្ច ដែលនឹងបន្តរហូតដល់ថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា អាមេរិកនិងចិន មិនទាន់ប្រកាសជាផ្លូវការនៅឡើយទេ ថាប្រមុខការទូតប្រទេសទាំងពីរ នឹងជួបគ្នាអំឡុងព្រឹត្តិការណ៍ខាងលើដែរឬយ៉ាងណា ប៉ុន្តែវាត្រូវបានរំពឹងទុកយ៉ាងទូលំទូលាយ ដ្បិតពីមុនៗមក អ្នកតំណាងរបស់ទីក្រុងវ៉ាស៉ីនតោននិងទីក្រុងប៉េកាំង តែងតែបានធ្វើយ៉ាងដូច្នោះ។ តាមអ្នកវិភាគ ជំនួបរបស់លោក Rubio ជាមួយលោក Wang ទំនងនឹងផ្តោតទៅលើការត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី២ ក្នុងឆ្នាំនេះ រវាងលោក ត្រាំ និងលោក ស៉ី ក្រោយជំនួបកាលពីខែឧសភា។ លោក ត្រាំ ធ្លាប់បានអះអាងថា លោក ស៉ី នឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នាចុងខែកញ្ញា ឆ្នាំនេះ៕