* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

នវានុវត្តន៍បច្ចេកវិទ្យាបង្ហាញ​ពី​ល្បឿនចិន

18-07-2026 14:14

(ប៉េកាំង)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានលេចចេញ​សមិទ្ធផល​វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើន ៖ យានអវកាសផ្ទុក​មនុស្ស​ឈ្មោះ Shenzhou យានរុករកភពព្រះច័ន្ទឈ្មោះChang'e និងយានរុករក​ភព​អង្គារឈ្មោះ Tianwen បានបំពេញ​បេសកកម្ម​ក្នុងលំហអវកាសជ្រៅ, យានបំបែកទឹកកកឈ្មោះ Xue Long បានរុករកអាថ៌កំបាំងនៃតំបន់ប៉ូល, "ព្រះអាទិត្យសិប្បនិម្មិត" ដែលផលិតដោយ​ប្រទេសចិនបានបង្កើតកំណត់ត្រាពិភពលោក​, ម៉ូដែល​ធំដែលផលិតក្នុងស្រុកកំពុងពន្លឿនការ​អាប់ដេតពីមួយ​ជំនាន់​ទៅ​មួយជំនាន់​ ហើយបណ្តាញថាមពលកុំព្យូទ័រ ត្រូវបានដាក់បញ្ចូលទៅក្នុង "បណ្តាញទាំ ៦" ដែល​ជាប្លង់យុទ្ធសាស្ត្រជាតិ ។ ទាំងនេះបាន​​​បង្ហាញពីអនាគតយ៉ាង​ទូលំទូលាយនៃ​ឧស្សាហកម្មបច្ចេកវិទ្យារបស់​ចិន​។

ថ្មីៗកន្លងទៅនេះ កុំព្យូទ័រ​ទំនើប​របស់​ចិនឈ្មោះថា​ "LineShine" បាន​ឈរ​នៅ​លំដាប់​កំពូល​ក្នុង​បញ្ជី​កុំព្យូទ័រ​ទំនើប​កំពូល​ទាំង ៥០០ របស់​ពិភពលោក។ នេះ​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ ២០១៧ មក ដែល​កុំព្យូទ័រ​ទំនើប​របស់​ចិន​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​ពិភពលោក ហើយ​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ទូទាំង​ពិភពលោក។

ការលក់ឧបករណ៍ពាក់ឆ្លាតវៃនៅតែបន្តកើនឡើង ម៉ាស៊ីនបោះពុម្ព 3D ដែលមាន​តម្លៃ​ថោកសមរម្យ​កំពុងទទួលបានប្រជាប្រិយភាព ការបើកបរដោយស្វ័យប្រវត្តិកំពុងក្លាយ​ស្តង់ដារថ្មី​​នៃ​ការ​ផលិតរថយន្តបន្តិចម្តងៗ ហើយមនុស្សយន្តរាងកាយ​មនុស្សកំពុងទាក់ទាញ ការចាប់អារម្មណ៍ទូទាំងពិភពលោកជាញឹកញាប់។ល​។

ប្រទេសចិនកំពុងពន្លឿនការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅ នៃការច្នៃប្រឌិតបច្ចេកវិទ្យាជាមួយនិង​នវានុវត្តន៍ ហើយ​សមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកំពុងត្រូវបានបំប្លែង​ជាបន្តបន្ទាប់ទៅជា កម្លាំងផលិតកម្ម​គុណ​ភាព​ថ្មី ដែលជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​និងបង្កើតជីវិតកាន់តែប្រសើរឡើង៕

វិទ្យុមិត្តភាពកម្ពុជាចិន