««ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត» និង «ផែនការសកម្មភាពស្តីពីអភិបាលកិច្ចក្រមសីលធម៌បញ្ញាសិប្បនិម្មិតអន្តរជាតិ» ត្រូវបានប្រកាស
18-07-2026 15:04
(ប៉េកាំង)៖ ថ្ងៃទី១៧ ខែកក្កដា កិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល បានបើកធ្វើនៅក្រុងសៀងហៃ ក្នុងកិច្ចប្រជុំលើកនេះ គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់នៃប្រទេសចិន បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកាសពី «ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត»។
«ផែនការសកម្មភាពស្តីពីកិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត» មានគោលបំណងអនុវត្តស្មារតីនៃការអនុសាសន៍ណែនាំសំខាន់ៗ របស់លោកអគ្គលេខាធិការបក្ស Xi Jinping ដើម្បីឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់អង្គការសហប្រជាជាតិ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យបញ្ញាសិប្បនិម្មិត ការកាត់បន្ថយគម្លាតឌីជីថលនិងកាជំរុញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីអភិវឌ្ឍប្រកបដោយចីរភាព។
នៅថ្ងៃដដែល ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិនបានរួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាប្រកាស «ផែនការសកម្មភាពស្តីពីក្រមសីលធម៌បញ្ញាសិប្បនិម្មិតអន្តរជាតិ»ដើម្បីផ្តល់ជាគោលការណ៍ ដែលអាចអនុវត្តបានចំពោះអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល៕
វិទ្យុមិត្តភាពកម្ពុជាចិន




