* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក Xi ​Jinping ​ប្រធានរដ្ឋចិន ​ប្រកាសពី​វិធានការ​សំខាន់ៗ​របស់ចិន​ សម្រាប់គាំទ្រ​ការអភិវឌ្ឍ​បញ្ញាសិប្បនិមិ្មត​សកល

18-07-2026 15:05

(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៧ ​ ខែកក្កដា ​លោក Xi ​Jinping ​ប្រធានរដ្ឋចិន​បាន​អញ្ជើញចូលរួម​ ពិធីបើក​កិច្ចប្រជុំ​បញ្ញាសិប្បនិមិ្មត​ពិភពលោក​ឆ្នាំ២០២៦និង​​កិច្ចប្រជុំ​កម្រិតខ្ពស់​ស្តីពី​អភិបាលកិច្ច​បញ្ញាសិប្បនិមិ្មត​សកល​ និងថ្លែងសុន្ទរកថាគន្លឹះនៅសាល​សន្និសីទ​ពិភពលោក​ក្រុងសៀង​ហៃ។

លោក Xi ​Jinping ​បានប្រកាសថា ​ដើម្បីគាំទ្រ​បន្ថែមទៀត​ចំពោះ​​ការអភិវឌ្ឍ​បញ្ញាសិប្បនិមិ្មតសកល​​ និងជំរុញ​ការកសាងសមត្ថភាព​បញ្ញាសិប្បនិមិ្មតសកល​ នៅរយៈពេល​៥ឆ្នាំខាង​មុខនេះ ​ចិននឹងផ្តល់​ឱកាស​បណ្តុះបណ្តាល​ជំនាញ​បញ្ញាសិប្បនិមិ្មត​ ចំនួន៥​ពាន់នាក់​ចំពោះ​ប្រទេសកំពុង​អភិវឌ្ឍន៍ ។​ កសាង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ខាងការប្រើប្រាស់​បញ្ញាសិប្បនិមិ្មត​អន្តរជាតិ​ ដែលធ្វើការ​ជាមួយ​អាស៊ាន ​សហភាព​អារ៉ាប់ ​សហភាពអាហ្វ្រិក​ សហគមន៍​អាមេរិកឡាទីន ​អង្គការសហប្រតិបត្តិការ​សៀងហៃនិង​ប្រទេស ​BRICS ​។ ​ជំរុញ​ការកសាង​គម្រោងផ្តល់​​សញ្ញាព្រមាន​ខាង​ឧតុនិយម​​ឈ្មោះ “Mazu” ​​នៅប្រទេស​ចំនួន​៣០ ​ដើម្បី​ការពារ​សុវត្ថិភាព​គ្រប់ក្រុមគ្រួសារ​​ និងសន្តិសុខ​នៅតំបន់នានា​លើ​ពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន