* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចមិនមានទម្លាប់មើលតែរបាយការណ៍នោះទេ គឺត្រូវចុះផ្ទាល់ ឬជួបផ្ទាល់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយសិស្សទាំងជាង ១២ម៉ឺននាក់ ដែលបានប្រលងជាប់បាក់ឌុប ដោយជោគជ័យ។
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក Xi Jinping ជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

18-07-2026 16:22

(ប៉េកាំង)៖ នៅរសៀល​ថ្ងៃទី ១៧ ​ខែ​កក្កដា នៅ​សណ្ឋាគារជាយខាង​លិច​ក្រុងសៀងហៃ លោក Xi Jinping ប្រធានរដ្ឋចិនបាន​ជួបសន្ទនាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលអញ្ជើញចូលរួមកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦ និងកិច្ចប្រជុំកម្រិ​ត​​ខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល ព្រមទាំងបំពេញទស្សនកិច្ចការងារនៅប្រទេសចិន។

ថ្លែង​ក្នុ​ងកិច្ច​ជំនួប លោក Xi Jinping បាន​លើក​ឡើង​ថា មិត្តភាពដែកថែប​នៃប្រទេសទាំងពីរ​ចិននិង​កម្ពុជា បានឆ្លងកាត់ការ​សាកល្បងគ្រប់បែបយ៉ាង ភាគីទាំង​ពីរ​គួរ​បន្ត​វែន​មិត្ត​ភាពដែកថែប​ដែលមានការពូន​ជ្រុំ​​ដោយ​ថ្នាក់​ដឹកនាំ​ជំនាន់​មុននៃ​ប្រទេស​ទាំង​ពីរ បង្កើនការកសាង​​​ទំនុក​ចិត្ត​រវាង​គ្នា​និង​គ្នា ​ធ្វើឱ្យ​កិច្ចសហប្រតិបតិ្តការមាន​ភាពស្អិតល្មួត ដើម្បីជំរុញ​ឱ្យ​កិច្ចកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មីចិន-កម្ពុជា ឈានទៅកាន់​កម្រិ​តកាន់តែខ្ពស់​ ក៏ដូច​ជា​ផ្តល់​ផលប្រយោជន៍​កាន់​តែ​ច្រើនដល់​ប្រជាជន​នៃ​ប្រទេសទាំង​ពីរ។

លោក Xi Jinping បានសង្កត់ធ្ងន់​ថា ឆ្នាំ​នេះជា​ខួប​ទី​៧៥ ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ប្រទេសចិន​រីក​រាយ​បង្កើន​ការ​ផ្លាស់ប្តូរ​បទពិសោធ​អំពី​កា​រគ្រប់គ្រងបក្ស​និង​អភិបាល​កិច្ច​​ជា​មួយ​ភាគីកម្ពុជា និង​ដើរយ៉ាង​មុត​មាំ​​តាម​មាគ៌ាកិច្ចសហប្រតិបតិ្តការ​មិត្តភាព​រវាង​ចិននិង​កម្ពុជា​ក្នុ​ងយុគសម័យ​ថ្មី​ឱ្យ​បាន​ល្អ ។ ប្រទេស​ចិន​គាំទ្រ​ភាគីកម្ពុជា​និង​ថៃ​ស្វែង​រក​ដំណោះស្រាយតាមរយៈកិច្ច​សន្ទនា​និងការ​ចរចា ហើយ​រីករាយ​ដើរតួនាទីយ៉ាង​សកម្ម​ក្នុងកិច្ចការនេះ។

ជា​ការ​ឆ្លើយ​តប សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​សម្តែង​អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ​ប្រទេសចិន​ដែល​បាន​ផ្តល់​ការ​គាំទ្រនិងការផ្តល់​ជំនួយ​អត់​លក្ខខណ្ឌដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ​សង្គម​កម្ពុជា។​ ប្រទេស​កម្ពុជា​នឹង​ប្រកាន់​ខ្ជាប់​គោលការណ៍​ចិនមួយ​ យ៉ាង​មុត​មាំ រីករា​យបន្ត​វែន​មិត្តភាពជាប្រពៃណី​ជាមួយ​ប្រទេស​ចិន​ ​អនុវត្ត​គំនិត​ឯកភាពរួម​ដ៏សំខាន់​របស់​ថ្នាក់​ដឹកនាំនៃប្រ​ទេ​ស​​ទាំង​ពីរ ​ធ្វើ​ឱ្យ​ការកសាង​ទំនុក​ចិត្ត​ខាងនយោបាយ​កាន់តែស៊ីជម្រៅ ពង្រីក​ពាណិជ្ជកម្ម​នៃ​ប្រ​ទេ​ស​​ទាំង​ពីរ បង្កើន​ការ​បង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីជំរុញឱ្យ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ទទួល​បាន​សមិទ្ធផល​កាន់​តែច្រើន​ ។ ប្រទេស​កម្ពុជាសូម​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅជូន​ចំពោះ​ប្រទេស​ចិន​ដែលបាន​ធ្វើ​ការ​ផ្សះផ្សា និង​ការ​ចរចាដោយ​សន្តិវិធីយ៉ាង​សកម្ម​ ដើម្បី​ជំរុញ​ឱ្យ​ការដោះស្រាយ​ជម្លោះ​តំបន់​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​ដោយសន្តិវិធី កម្ពុជា​នឹង​ប្រកាន់ខ្ជាប់ការ​ធ្វើ​កិច្ច​សន្ទនា ​និង​ការចរចា ដើម្បីបន្ធូរ​បន្ថយ​ស្ថានការណ៍៕

វិទ្យុមិត្តភាពកម្ពុជាចិន