* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រៀបចំបាឋកថាស្តីពី ««អក្សរផ្ចង់ចិន»» ដើម្បីពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌

18-07-2026 17:27

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបាឋកថាមួយក្រោមប្រធានបទ «វប្បធម៌ចិន៖ អក្សរផ្ចង់» ដោយមានការចូលរួមពីសិក្ខាកាមជិត ១០០រូប។ កម្មវិធីនេះមានគោលបំណងសំខាន់ក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីសិល្បៈអក្សរផ្ចង់ និងវប្បធម៌ចិនដល់សាធារណជនកម្ពុជា ក្រោមការគាំទ្រពីមូលនិធិចិនដើម្បីការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ។

លោក លី ហួត ប្រធានសមាគមអ្នកសរសេរអក្សរផ្ចង់ចិននៅកម្ពុជា បានធ្វើបទបង្ហាញ និងបង្ហាញផ្ទាល់ពីបច្ចេកទេសសរសេរអក្សរផ្ច ង់តាមក្បួនប្រពៃណីជូនដល់សិក្ខាកាមដែលបានចូលរួម។

លោកបណ្ឌិត សរ រិទ្ធី ប្រធានសមាគមសហប្រតិបត្តិការ ដើម្បីការអប់រំ កម្ពុជា-អាស៊ាន-ចិន បានកោតសរសើរចំពោះស្នាដៃរបស់លោក លី ហួត ដែលបានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សសិល្បៈបុរាណចិននៅកម្ពុជា ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដែលតែងតែខិតខំផ្សព្វផ្សាយចំណេះដឹង និងទស្សនវិជ្ជាចិនតាមរយៈការបោះពុម្ពសៀវភៅជាភាសាខ្មែរជាច្រើនកន្លងមក។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានពន្យល់ពីសាវតារដ៏យូរលង់នៃអក្សរចិន ដែលមានដើមកំណើត តាំងពីសម័យរាជវង្សសាង (សតវត្សរ៍ទី១៤-ទី១១ មុនគ្រិស្តសករាជ) តាមរយៈភស្តុតាង «អក្សរលើឆ្អឹងទស្សន៍ទាយ»។ លោកបានសង្កត់ធ្ងន់ថា អក្សរចិនគឺជាកេរដំណែលដែលរក្សាទុកនូវប្រវត្តិសាស្ត្រ អក្សរសាស្ត្រ និងទស្សនវិជ្ជាចិនអស់រយៈពេលជាង ៣,០០០ ឆ្នាំ។ លោកបណ្ឌិតបញ្ជាក់ថា សិក្ខាកាមដែលបានចូលរួមបានយល់ស្របគ្នាថា ការសរសេរអក្សរផ្ចង់ចិន ឆ្លុះបញ្ចាំងពីទស្សនវិជ្ជាសំខាន់ៗចំនួន ៤ គឺ៖ ការលត់ដំផ្លូវចិត្តឱ្យស្ងប់ស្ងាត់, ការបណ្តុះចិត្តអំណត់និងច្នៃប្រឌិត, ការចេះរៀបចំផែនការ និងយុទ្ធសាស្ត្រ, និងការបន្តវេនមរតកវប្បធម៌ទៅកាន់មនុស្សជំនាន់ក្រោយ។

គួរបញ្ជាក់ថា បាឋកថា ដែលទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីមូលនិធិចិន Peaceland, វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបង, សភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងអង្គភាពពាក់ព័ន្ធនានានេះ មិនត្រឹមតែជាការចែករំលែកចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានតភ្ជាប់ និងជំរុញការយល់ដឹងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។ សកម្មភាពនេះបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ការរៀនសូត្រ ទៅវិញទៅមក និងការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន តាមរយៈការចែករំលែកអរិយធម៌ដ៏មានតម្លៃនៃប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន