* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៉ីរ៉ង់ បន្តវាយប្រហារប្រទេសក្នុងតំបន់ឈូងសមុទ្រ ឆ្លេីយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក (Video inside)

18-07-2026 18:37

(តេហេរ៉ង់)៖ នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ អ៉ីរ៉ង់បានបើកការវាយប្រហារបន្ថែមទៀតទៅលើសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោននៅក្នុងតំបន់ឈូងសមុទ្រ បន្ទាប់ពីសហរដ្ឋអាមេរិកបើកការវាយប្រហារជាបន្តបន្ទាប់អស់រយៈពេល ៧យប់មកហើយ ដោយកំណត់គោលដៅលើទីតាំងយោធារបស់អ៉ីរ៉ង់ រួមទាំងកន្លែងផ្គត់ផ្គង់ផ្នែកភស្តុភារ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រោងចក្រចម្រោះទឹកប្រៃមួយកន្លែងនៅក្នុងប្រទេសកូវ៉ែតបានរងការវាយប្រហារ ខណៈប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិកូវ៉ែតត្រូវផ្អាក ដោយសារតែការគំរាមកំហែងពីការបាញ់មីស៉ីល និងយន្តហោះដ្រូនជាញឹកញាប់។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC ប្រកាសថាពួកគេបានវាយប្រហារមជ្ឈមណ្ឌលគាំទ្រប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅឯមូលដ្ឋាន Camp Arifjan និងបានបំផ្លាញស្ថានីយរ៉ាដាមួយកន្លែងនៅឯមូលដ្ឋានទ័ពអាកាស Ali Al Salem ក្នុងប្រទេសកូវ៉ែត។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ រាយការណ៍ថា IRGC ក៏បានកំណត់គោលដៅវាយប្រហារលើទីតាំងមួយនៅប្រទេសបារ៉ែន ដែលជាកន្លែងចតយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកនៅមូលដ្ឋានទ័ពអាកាស Sheikh Isa និងមជ្ឈមណ្ឌលទិន្នន័យស៉េីបការណ៍សម្ងាត់ផងដែរ។ តាមទូរទស្សន៍រដ្ឋអ៉ីរ៉ង់ IRGC ក៏បានអះអាងពីការធ្វេីឱ្យខូចខាតយន្តហោះចម្បាំងអាមេរិក ២គ្រឿង និងយន្តហោះផ្សេងទៀតចំនួន ៣គ្រឿងផងដែរ ក្នុងអំឡុងការវាយប្រហារដោយមីស៉ីល និងដ្រូនលើមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ Al Azraq ប្រទេសហ្ស៊កដានី នាថ្ងៃសៅរ៍នេះ។

Reuters មិនអាចផ្ទៀងផ្ទាត់សេចក្តីរាយការណ៍ទាំងនោះបានទេ។ ភាពតានតឹងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់កំពុងកេីនឡេីង ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ដួលរលំកាលពីសប្តាហ៍មុន ដែលបង្កើនលទ្ធភាពនៃការវិលត្រឡប់ទៅរកសង្គ្រាមពេញលេញ៕