* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ទឹកជំនន់ភ្លាមៗនៅភាគខាងជេីងវៀតណាម បណ្តាលឱ្យមនុស្ស ៤នាក់ស្លាប់ និង៤នាក់បាត់ខ្លួន

18-07-2026 21:07

(ហាណូយ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ ថា មនុស្សយ៉ាងហោចណាស់ ៤នាក់បានស្លាប់ និង ៤នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ភ្លាមៗវាយប្រហារភូមិមួយនៅតំបន់ភ្នំ ក្នុងខេត្ត Lai Chau ភាគខាងជើងប្រទេសវៀតណាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។

ទឹកជំនន់នៅភូមិ Muong Than បានកេីតឡេីងកាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅក្នុងតំបន់មួយចំនួននៃភាគខាងជើងប្រទេសវៀតណាម ហេីយក៏បានបណ្តាលឱ្យមនុស្ស ៧នាក់រងរបួស។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃពុធមក ការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានបង្កការខូចខាតដល់ផ្លូវថ្នល់ បណ្តាញអគ្គិសនី និងផ្ទះសម្បែងរាប់រយខ្នង ព្រមទាំងធ្វើឱ្យដំណាំទំហំ ២៣៨ហិកតា នៅក្នុងតំបន់នោះលិចលង់ផងដែរ។

តាមការព្យាករ តំបន់មួយចំនួននៅភាគខាងជើងប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ដល់កម្រិត ២៥០មីលីម៉ែត្រនៅថ្ងៃសៅរ៍នេះ ហេីយមានអំពីហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការបាក់ដីបន្ថែមទៀត។

គួរបញ្ជាក់ថា វៀតណាម ងាយរងគ្រោះដោយព្យុះ និងទឹកជំនន់ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិត អំឡុងរដូវវស្សាដែលមានសភាពខ្លាំងក្លាបំផុត ចាប់ពីខែកក្កដា ដល់ខែកញ្ញា។ ឆ្នាំមុនគ្រោះមហន្តរាយធម្មជាតិ ដែលភាគច្រើនជាទឹកជំនន់ បានបណ្តាលឱ្យមនុស្ស ៤៨៩នាក់បាត់បង់ជីវិត៕