* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ បន្ទោសកាណាដា ជុំវិញបញ្ហាភ្លេីងឆេះព្រៃ ហេីយថានឹងដាក់ពន្ធបន្ថែម (Video inside)

18-07-2026 22:48

(វ៉ាស៉ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបន្ទោសប្រទេសកាណាដាចំពោះបញ្ហាផ្សែងពីភ្លើងឆេះព្រៃដែលបានហុយមកគ្របដណ្តប់លើសហរដ្ឋអាមេរិក ហើយថានឹងដោះស្រាយបញ្ហាបំពុលបរិយាកាសនេះ ដោយធ្វេីឱ្យកាណាដាចំណាយច្រេីន តាមរយៈការដាក់ពន្ធគយបន្ថែមលេីពន្ធដែលមានស្រាប់សម្រាប់ទំនិញរបស់កាណាដា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦។

លោក ត្រាំ ដែលមានទំនាក់ទំនងមិនសូវចុះសម្រុងជាមួយលោកនាយករដ្ឋមន្ត្រី Mark Carney បាននិយាយថា លោកនឹងទាក់ទងទៅមេដឹកនាំកាណាដា ដើម្បីសាកសួរអំពីផែនការរបស់គាត់ ក្នុងការដោះស្រាយស្ថានភាពដែលមិនអាចទទួលយកបានទាំងស្រុងនោះ។

នៅលេីបណ្តាញសង្គម Truth Social លោក ត្រាំ សរសេរថា «យើងចាត់ទុកកាណាដាថាជាអ្នកទទួលខុសត្រូវចំពោះការណ៍ដែលពួកគេមិនបានថែរក្សាព្រៃឈើរបស់ខ្លួនឱ្យបានត្រឹមត្រូវ​ ហើយសហរដ្ឋអាមេរិកកំពុងរងការបំពានដោយមិនចាំបាច់ពីខ្យល់អាកាសដ៏កខ្វក់ ពោរពេញដោយការបំពុល និងបង្កគ្រោះថ្នាក់ដល់សុខភាព»។

លោក ត្រាំ បន្ថែមថា នេះគឺជាការធ្វេសប្រហែសដោយចេតនា ហើយវាកំពុងក្លាយជាបញ្ហាដែលកើតឡើងជារៀងរាល់ឆ្នាំ បង្កឱ្យសហរដ្ឋអាមេរិកខាតបង់ប្រាក់រាប់ពាន់លានដុល្លារ ដូច្នេះថ្លៃនៃការបំពុលនេះចាំបាច់ត្រូវតែបូកបញ្ចូលទៅក្នុងពន្ធគយដែលកាណាដាកំពុងបង់នាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ថា ផ្សែងយ៉ាងក្រាស់ឃ្មឹកដែលកើតចេញពីភ្លេីឆេះព្រៃរាប់រយទីតាំងក្នុងប្រទេសកាណាដា បានគ្របដណ្ដប់លើតំបន់មួយចំនួនរបស់សហរដ្ឋអាមេរិក ចាប់ពី​ Midwest រហូតដល់ Northeast កាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដែលជំរុញឱ្យមានការចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យស្ថិតនៅក្នុងផ្ទះ៕