* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សហរដ្ឋអាមេរិក បើកការវាយប្រហារជាថ្មីលើអ៉ីរ៉ង់ ក្រោយទាហានអាមេរិក ២នាក់ស្លាប់ (Video inside)

19-07-2026 09:37

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសថាខ្លួនបានបើកការវាយប្រហារតាមផ្លូវអាកាសថ្មីមួយលើអ៉ីរ៉ង់ ជាការសងសឹកទៅនឹង ការវាយប្រហារលើកងកម្លាំងអាមេរិកក្នុងប្រទេសហ្ស៊កដានី បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីទាហានអាមេរិកស្លាប់ជាលើកដំបូង​ចាប់តាំងសង្រ្គាមឡើងផ្ទុះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ហៅកាត់ថា CENTCOM បានឱ្យដឹងនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាការវាយប្រហារតាមផ្លូវអាកាសមានគោលដៅបំបាក់សមត្ថភាពរបស់អ៉ីរ៉ង់កុំឱ្យបន្តគំរាមកំហែងដល់កប៉ាល់ដឹកទំនិញក្នុងតំបន់ច្រកសមុទ្រ Hormuz និងជាការសងសឹកទៅនឹងកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ដែលបានបើកវាយប្រហារ ប្រឆាំងនឹងកងកម្លាំងអាមេរិកក្នុងប្រទេសហ្ស៊កដានីកាលពីថ្ងៃសុក្រ។

ទីភ្នាក់ងារសារព័ត៌មានអ៉ីរ៉ង់ Fars និង Tasnim បានរាយការណ៍ដំណាលគ្នាពីការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទីក្រុង Sirik ជាទីក្រុងកំពង់ផែមួយស្ថិតនៅក្នុង តំបន់ច្រកសមុទ្រ Hormuz នៃភាគខាងត្បូងអ៉ីរ៉ង់។

តាម CENTCOM ទាហានអាមេរិក២នាក់បានស្លាប់ ហើយនេះជាលើកដំបូងបំផុតដែលទាហានអាមេរិកបានស្លាប់ចាប់តាំងពីសង្រ្គាមផ្ទុះឡើងជាថ្មីកាលពីថ្ងៃទី៧ ខែកក្កដាមក ខណៈទាហានអាមេរិកម្នាក់ទៀតបានបាត់ខ្លួន អំឡុងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ក្នុងប្រទេសហ្ស៊កដានីកាលពីថ្ងៃសុក្រ៕