* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រមុខការទូតកូរ៉េខាងជើង ធ្វើទស្សនកិច្ចផ្លូវការទៅកាន់រុស្ស៉ី ចំពេលអ៊ុយក្រែនបង្កើនការវាយប្រហារ (Video inside)

19-07-2026 10:18

(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងបានធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ទីក្រុងមូស្គូ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយសមភាគីរុស្ស៉ីរបស់លោកស្រី គឺលោក Sergey Lavrov ចំពេលអ៊ុយក្រែនបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយលើរុស្ស៉ី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថាលោកស្រី Choe Son Hui និងគណៈប្រតិភូរបស់លោកស្រីបានចេញដំណើរចាកចេញពីទីក្រុងព្យុងយ៉ាងឆ្ពោះទៅកាន់រុស្ស៉ី កាលពីថ្ងៃទី១៨ ខែកក្កដា។ ក្រសួងការបរទេសរុស្ស៉ីបានប្រកាសរួចហើយពីគម្រោងនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្ត និងអ្នកគាំទ្រ រុស្ស៉ីចំពោះសង្រ្គាមនៅអ៊ុយក្រែន។

រុស្ស៉ី និងកូរ៉េខាងជើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិមួយនៅពេលប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០២៤។ កូរ៉េខាងជើងបានបញ្ជូនមីស៊ីល គ្រាប់កាំភ្លើងធំ និងកងទ័ពរាប់ពាន់នាក់ទៅជួយជាកម្លាំងដល់កងទ័ពរុស្ស៉ី ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ជាថ្នូរទៅនឹង ការទទួលបានជំនួយហិរញ្ញវត្ថុ បច្ចេកវិទ្យាយោធា ស្បៀងអាហារ និងថាមពលត្រឡប់មកវិញ។ កាលពីខែមេសា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាគាំទ្រ និងជួយរុស្ស៉ីឱ្យឈ្នះក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។

រដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Andrei Belousov និងមន្ត្រីជាន់ខ្ពស់រុស្ស៉ីបានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមេសា ដើម្បីចូលរួមក្នុងកិច្ចចរចាស្ដីពីការពង្រឹងទំនាក់ទំនងយោធា។ នៅពេលនោះ លោក Belousov បាននិយាយថាទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការ ដែលមានរយៈកាលពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣១។

កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបបានថ្កោលទោសភាពជាដៃគូរវាងកូរ៉េខាងជើង​ និងរុស្ស៉ី។ ប៉ុន្តែក្រសួងការបរទេសកូរ៉េខាងជើងបានតបតទៅវិញថាកិច្ចសហប្រតិបត្តិការជាមួយរុស្ស៉ី គឺជាការអនុវត្តសិទ្ធិអធិបតេយ្យ៕