* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មនុស្សម្នាក់ស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីលបាលិស្ទីគរបស់រុស្ស៉ី លើទីក្រុងកៀវ (Video inside)

19-07-2026 11:56

(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែនបានឱ្យដឹងថាមនុស្សម្នាក់បានស្លាប់ និង៩នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ី លើទីក្រុងកៀវ និងតំបន់ជុំវិញ នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ស្នូរផ្ទុះដ៏ខ្លាំងបានកើតឡើងជាបន្តបន្ទាប់ក្នុងទីក្រុងកៀវ ខណៈកងកម្លាំងការពារដែនអាកាសអ៊ុយក្រែនបានព្រមានពីការវាយប្រហារដោយមីស៊ីលបាលិស្ទីគពីរុស្ស៉ី។ តាមអភិបាលទីក្រុងកៀវ លោក Vitali ‌Klitschko អគ្គិភ័យបានកើតឡើងនៅឯកន្លែងនិស្សិតស្នាក់នៅមួយកន្លែង អគារស្នាក់នៅមួយ និងផ្សារទំនើបមួយកន្លែង។

លោកបន្ថែមថាអគារគ្មានមនុស្សស្នាក់នៅជាច្រើន និងឃ្លាំងមួយចំនួនបានរងការវាយប្រហារ ហើយចំណតរថយន្ដ និងអគារការិយាល័យក៏ត្រូវបានអគ្គិភ័យឆាបឆេះផងដែរ៕