* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មេដឹកនាំកំពូលអ៉ីរ៉ង់ព្រមានផ្ដល់មេរៀនមិនអាចបំភ្លេចបាន ដល់សហរដ្ឋអាមេរិក (Video inside)

19-07-2026 14:10

(តេហេរ៉ង់)៖ មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Mojtaba Khamenei បានព្រមានថាសហរដ្ឋអាមេរិកនឹងទទួលរងការឈឺចាប់ពីមេរៀនមួយដែលមិនអាចបំផ្លាញបាននៅក្រោមថ្វីដៃរបស់អ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់នៅក្នុងតំបន់ ជាមួយការចោទប្រកាន់ថាសហរដ្ឋអាមេរិករំលោភបំពានម្ដងហើយម្ដងទៀតលើអនុស្សារណយោគយល់ (MoU) រវាងប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍សរសេរដោយដៃ និងត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ នៅថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក Mojtaba Khamenei បាននិយាយថាការរំលោភបំពានរបស់សហរដ្ឋអាមេរិកលើ MoU ដែលបានឈានដល់កាលពីខែមិថុនា បានបង្ហាញថាហត្ថលេខារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ គឺគ្មានន័យ និងសុពលភាពអ្វីទាំងអស់។ «ឥលូវ សហរដ្ឋអាមេរិកកំពុងព្យាយាមដុតបញ្ឆេះសង្រ្គាម ហើយទទួលរងការខាតបង់ដ៏ធ្ងន់ធ្ងរ និងកាន់តែរងភាពអាម៉ាស ក៏ដូចជាគួរតែដឹងអ៉ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៉ីរ៉ងក្នុងតំបន់ នឹងផ្ដល់មេរៀនមិនអាចបភ្លេចបានដល់ពួកគេ ប្រសិនបើពួកគេនៅតែបន្តការវាយប្រហារ»។ នេះបើតាមលោក Mojtaba Khamenei។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបាន និងកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាសលើអ៉ីរ៉ង់ក្នុងពេលប៉ុន្មានថ្ងៃមកនេះ តាមរយៈការកំណត់គោលដៅវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិល ក្នុងនោះរួមមានទាំងស្ពាន ផ្លូវដែក និងរោងចក្រចម្រាញ់ទឹកប្រៃទៅជាទឹកសាប។ អ៉ីរ៉ង់បានសងសឹកវិញដោយបង្កើនការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសឈូងសមុទ្ររួមមានកូវ៉ែត បារ៉ែន និងហ្ស៊កដានីជាទីដែលទាហានអាមេរិក ២នាក់បានស្លាប់ក្នុងការវាយប្រហាររបស់អ៉ីរ៉ង់កាលពីថ្ងៃសុក្រ៕