* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

«ព្រឹត្តិការណ៍ដ៏មហោឡារិក AI របស់ចិនឆ្នាំ​២០២៦​» បានចាប់ដំណើរការនៅក្រុងសៀងហៃ

19-07-2026 16:20

(ប៉េកាំង)៖ ដើម្បីអនុវត្តស្មារតីនៃសុន្ទរកថាគន្លឹះ​របស់លោក Xi Jinping ប្រធានរដ្ឋចិន​ដែល​ថ្លែង​ក្នុង​ពិធី​បើកកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦ ​និងកិច្ចប្រជុំកម្រិតខ្ពស់​ស្តីពីអភិ​បា​ល​កិច្ចបញ្ញាសិប្បនិមិ្មតសកល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​បានរួមសហការជា​មួយ​គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិន ការិយាល័យ​គណៈកម្មការ​សន្តិ​សុខ​​សាយប័រ​និងបច្ចេកវិទ្យា​ព័ត៌មាន​​មជ្ឈិមចិន​និង​រដ្ឋបាលប្រជាជនក្រុងសៀងហៃ​ប្រា​រព្ធ​ធ្វើ​ពិធីបើកដំណើរការ «ព្រឹត្តិការណ៍​ដ៏មហោឡារិក AI​ របស់ចិនឆ្នាំ២០២៦» នៅក្រុង​សៀង​ហៃ​នា​ថ្ងៃទី១៨ ខែកក្កដា។

ថ្លែង​ក្នុងសុន្ទរកថា លោក Shen Haixiong​ អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការ​នៃ​គណៈ​ក​ម្មា​ធិ​ការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ​និងទូរទស្សន៍​មជ្ឈិម​ចិន​បានថ្លែងថា លោកអគ្គលេខាធិការបក្ស Xi Jinping ​បានក្តាប់ជាប់​យ៉ាងស៊ីជម្រៅ​នូវ​និន្នាការ​ទូទៅ​នៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត​។ សុន្ទរកថាគន្លឹះរបស់លោក​បានណែ​នាំ​តម្រង់​ទិស​ដល់​ការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល​ ដែលទទួលបាន​ការ​ចាប់​អារម្មណ៍និងប្រតិកម្មតបយ៉ាងខ្លាំងក្លាពី​សំណាក់​សហគមន៍​អន្តរជាតិ។

បច្ចុប្បន្ននេះ ការ​ធ្វើនវានុវត្តន៍ខាងបញ្ញាសិប្បនិម្មិតមានការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុស «ព្រឹត្តិការណ៍​ដ៏​មហោ​ឡា​រិក ​AI របស់​ចិនឆ្នាំ​២០២៦» នឹងបង្ហាញដោយ​គ្រប់ជ្រុងជ្រោយនូវ​សមិទ្ធផល​ថ្មីបំផុត​ផ្នែក​បញ្ញាសិប្បនិម្មិតរបស់ចិន​លើវិស័យ​សិក្សា​ស្រាវជ្រាវជា​មូលដ្ឋាន​ ការបំបែកបច្ចេកវិទ្យា កា​រ​ប្រើ​ប្រាស់ក្នុងឧស្សាហកម្មជាដើម​ក្រោមប្រធានបទ “រួមគ្នាជាមួយAI​” ។

អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍មជ្ឈិមចិននឹងក្តាប់ជាប់ឱកាសមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ​​ ក្នុងន័យ​ជំរុញ​ការរីកចម្រើនប្រកបដោយការរួមបញ្ចូលគ្នារវាងវឌ្ឍនភាពបច្ចេកវិទ្យា​និង​វិបុល​ភាព​វប្ប​ធម៌ ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវរ​ ដែលធ្វើឱ្យបញ្ញាសិប្បនិម្មិត​អភិវឌ្ឍ​ទៅ​រក​ទិស​ដៅ​វិជ្ជមាន ក៏​ដូចជាផ្តល់ផលប្រយោជន៍ជាទូទៅនិង​អាចចែករំលែកជាមួយគ្នា៕

វិទ្យុមិត្តភាពកម្ពុជាចិន