* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ៊ីស្រាអែលត្រៀមទទួលយន្តហោះចាក់ប្រេងបន្ថែមពីអាមេរិក ខណៈការវាយប្រហាររបស់អ៊ីរ៉ង់កើនឡើង

19-07-2026 19:54

(ហ្ស៊េរុយសាឡឹម)៖ មន្ត្រីយោធាអ៊ីស្រាអែលបានឱ្យដឹងនៅថ្ងៃអាទិត្យថា ប្រទេសអ៊ីស្រាអែលកំពុងត្រៀមទទួលយកយន្តហោះចាក់ប្រេងតាមអាកាសបន្ថែមទៀតពីសហរដ្ឋអាមេរិក ស្របពេលដែលការវាយប្រហាររវាងអាមេរិក និងអ៊ីរ៉ង់បានកើនឡើងយ៉ាងខ្លាំងក្នុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងបទឈប់បាញ់បណ្តោះអាសន្នដែលបានចុះហត្ថលេខាកាលពីខែមុន បានដួលរលំ ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាជាថ្មី និងបង្កក្តីបារម្ភអំពីការវិលត្រឡប់ទៅរកសង្គ្រាមពេញទំហឹង។ ទោះជាយ៉ាងណា អ៊ីស្រាអែលមិនបានចូលរួមក្នុងការវាយប្រហារចុងក្រោយរបស់អាមេរិកនេះទេ។ មន្ត្រីអ៊ីស្រាអែលបានបញ្ជាក់ថា អាមេរិកបានសម្រេចចិត្តកែសម្រួលកម្លាំងរបស់ខ្លួននៅក្នុងតំបន់ ដោយបញ្ជូនយន្តហោះចាក់ប្រេងរាប់សិបគ្រឿងបន្ថែមទៀត មកពង្រឹងកងហោះហើរដែលកំពុងឈរជើងនៅអ៊ីស្រាអែលស្រាប់។

យោងតាមសារព័ត៌មាន Axios រដ្ឋបាលលោក ដូណាល់ ត្រាំ​ បានជូនដំណឹងដល់អ៊ីស្រាអែលអំពីការបញ្ជូនយន្តហោះទាំងនេះ ដើម្បីត្រៀមលក្ខណៈសម្រាប់ការពង្រីកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ដែលអាចកើតមាន។ ដើម្បីកាត់បន្ថយការរំខានដល់ជើងហោះហើរស៊ីវិល អាមេរិកបានសម្រេចចិត្តបែងចែកការឈរជើងយន្តហោះទាំងនេះ នៅតាមមូលដ្ឋានកងទ័ពអាកាសអ៊ីស្រាអែល និងអាកាសយានដ្ឋានពាណិជ្ជកម្ម។

គួររំលឹកថា ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងនៅចុងខែកុម្ភៈមក អាមេរិកបានដាក់ពង្រាយយន្តហោះចាក់ប្រេងជាច្រើនគ្រឿងនៅអ៊ីស្រាអែលរួចមកហើយ។ កាលពីខែឧសភា អគ្គនាយកអាជ្ញាធរអាកាសចរណ៍អ៊ីស្រាអែល បានត្អូញត្អែរថា សកម្មភាពយោធារបស់អាមេរិកបានធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ដែលជាច្រកទ្វារអាកាសចម្បងរបស់អ៊ីស្រាអែល ត្រូវរាំងស្ទះប្រតិបត្តិការរហូតដល់ ៧០ភាគរយ ទើបអាមេរិកយល់ព្រមប្តូរយន្តហោះមួយចំនួនទៅកាន់មូលដ្ឋានកងទ័ពអាកាសវិញ។ គិតត្រឹមចុងខែមិថុនា អាមេរិកមានយន្តហោះយោធាសរុបចំនួន ៩៨គ្រឿង កំពុងឈរជើងនៅក្នុងប្រទេសអ៊ីស្រាអែល៕