* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ ចាត់ទុកការធ្វើជាម្ចាស់ផ្ទះ World Cup គឺជាជ័យជម្នះដ៏ធំរបស់អាមេរិក ខណៈត្រៀមប្រគល់ពាននៅវគ្គផ្តាច់ព្រ័ត្រ

19-07-2026 20:12

(ញូវយ៉ក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងអញ្ជើញជាអធិបតីប្រគល់ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) នៅវគ្គផ្តាច់ព្រ័ត្ររវាងអាហ្សង់ទីន និងអេស្ប៉ាញ នាថ្ងៃអាទិត្យនេះ។ សម្រាប់លោក ត្រាំ ការរៀបចំព្រឹត្តិការណ៍នេះយ៉ាងរលូន គឺជាជ័យជម្នះពិតប្រាកដរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយបណ្តាញព័ត៌មានអន្តរជាតិ។

ថ្លែងនៅក្នុងពិធីជប់លៀងរបស់ FIFA លោក ត្រាំ បានសង្កត់ធ្ងន់ថា អាមេរិកក៏ជាប្រទេសបាល់ទាត់មួយដ៏អស្ចារ្យដែរ ហើយព្រឹត្តិការណ៍នេះពិតជាបាននាំពិភពលោកឱ្យមកជួបជុំគ្នា។ ភាពជោគជ័យនេះ កើតឡើងក្រោយពីសេតវិមានបានជម្នះឧបសគ្គផ្នែកភស្តុភារ និងនយោបាយអស់ជាងមួយឆ្នាំ ក្នុងការធ្វើជាសហម្ចាស់ផ្ទះជាមួយកាណាដា និងម៉ិកស៊ិក ជាពិសេសការដោះស្រាយរឿងរ៉ាវស្មុគស្មាញពាក់ព័ន្ធនឹងគោលនយោបាយអន្តោប្រវេសន៍តឹងរ៉ឹង និងការរឹតបន្តឹងទិដ្ឋាការលើក្រុមជម្រើសជាតិ និងអ្នកគាំទ្រអ៊ីរ៉ង់ ក្រោយអាមេរិកបើកសង្គ្រាមជាមួយអ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក្តី​ លោក ត្រាំ ធ្លាប់បានបង្កភាពចម្រូងចម្រាសកាលពីដើមខែ ដោយបានអន្តរាគមន៍ឱ្យប្រធាន FIFA លុបចោលកាតក្រហមរបស់ខ្សែប្រយុទ្ធអាមេរិក ហ្វូឡារីន បាឡូហ្គាន់ (Folarin Balogun) ដើម្បីអាចចូលលេងទល់នឹងបែលហ្ស៊ិក ដែលលោកចាត់ទុកថាជាការសម្រេចចិត្តដ៏ឆ្លាតវៃរបស់ FIFA។ មន្ត្រីសេតវិមានបានការពារការអន្តរាគមន៍នេះថា រដ្ឋាភិបាលមានកាតព្វកិច្ចធានាសុចរិតភាពនៃការប្រកួត ដោយសារអាមេរិកបានចំណាយថវិការាប់ពាន់លានដុល្លារ។

គួរបញ្ជាក់ថា​ ភាពជោគជ័យនៃការរៀបចំ World Cup ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការលើកមុខមាត់អាមេរិក ខណៈប្រទេសនេះកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២៨ អូឡាំពិករដូវរងាឆ្នាំ២០៣៤ និងការរំពឹងទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ World Cup នារី ឆ្នាំ២០៣១ ខាងមុខនេះផងដែរ៕