* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កូវ៉ែត និងបារ៉ែន បើកប្រព័ន្ធការពារដែនអាកាសទប់ទល់ការវាយប្រហារពីអ៊ីរ៉ង់ ខណៈសំឡេងប្រកាសអាសន្នបន្លឺឡើង (Video inside)

19-07-2026 23:12

(ទីក្រុងគូវ៉ែត)៖ កងទ័ពកូវ៉ែត និងបារ៉ែន នៅថ្ងៃអាទិត្យនេះបានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ពួកគេ កំពុងសកម្មក្នុងការស្ទាក់ចាប់មីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ខណៈសំឡេងស៊ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងពេញរដ្ឋធានីនៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អាជ្ញាធរកូវ៉ែតបានបញ្ជាក់ថា ការវាយប្រហាររបស់អ៊ីរ៉ង់បានបង្កឱ្យមានអគ្គិភ័យឆាបឆេះរោងចក្រផលិតអគ្គិសនី និងចម្រោះទឹកសាប ជាថ្ងៃទីពីរជាប់ៗគ្នា។ ចំណែកនៅប្រទេសបារ៉ែន ដែលជាទីតាំងឈរជើងរបស់កងនាវាចរទី៥ អាមេរិក ក៏បានប្រកាសពីការបាញ់ទម្លាក់ដ្រូន និងមីស៊ីលអ៊ីរ៉ង់ជាច្រើនគ្រាប់ផងដែរ ព្រមទាំងចោទប្រកាន់ទីក្រុងតេហេរ៉ង់ ថាមានចេតនាវាយប្រហារលើជនស៊ីវិល។

ការប្រឈមមុខដាក់គ្នានេះ កើតឡើងបន្ទាប់ពីយោធាអ៊ីរ៉ង់ប្រកាសកាលពីព្រឹកថ្ងៃអាទិត្យថា ខ្លួនបានប្រើប្រាស់ដ្រូនអត្តឃាត វាយប្រហារលើមូលដ្ឋានយោធាអាមេរិកចំនួន ២កន្លែងនៅកូវ៉ែត ដើម្បីសងសឹកការវាយប្រហាររបស់អាមេរិក។

គួរបញ្ជាក់ថា ការវាយបករបស់អ៊ីរ៉ង់នេះ ធ្វើឡើងបន្ទាប់ពីអាមេរិកបានប្រកាសវាយប្រហារលើអ៊ីរ៉ង់ ដើម្បី «ផ្តន្ទាទោស» ចំពោះការបាត់បង់ជីវិតកងទ័ពអាមេរិកជាលើកដំបូង ចាប់តាំងពីជម្លោះបានផ្ទុះឡើងវិញ។ បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានបញ្ជាក់ថា ទាហានអាមេរិក ២នាក់បានស្លាប់កាលពីថ្ងៃសុក្រ អំឡុងពេលទប់ទល់នឹងការវាយប្រហារដោយមីស៊ីលផ្លោង និងដ្រូនរបស់អ៊ីរ៉ង់ ខណៈទាហានម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ៕