* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ទាហានអាមេរិកម្នាក់ស្លាប់ ក្នុងពេលធ្វើប្រតិបត្តិការបំផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅភាគខាងជើងអ៉ីរ៉ាក់ (Video inside)

20-07-2026 08:59

(វ៉ាស៊ីនតោន)៖ ទាហានអាមេរិកម្នាក់បានស្លាប់ អំឡុងធ្វើប្រតិបត្តិការបំផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីដ្រូនមួយគ្រឿងរបស់អ៉ីរ៉ង់ដែលត្រូវបានបាញ់ទម្លាក់ នៅភាគខាងជើងប្រទេសអ៉ីរ៉ាក់ កាលពីថ្ងៃសៅរ៍។ នេះបើតាមការបញ្ជាក់ពីយោធាអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសព័ត៌មាន AFP។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក ក៏បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ដែរថាសាកសពមនុស្សម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណត្រូវបានរកឃើញនៅឯទីតាំងដែលរងការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់ លើកងកម្លាំងអាមេរិកក្នុងប្រទេសហ្ស៊កដានី កាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយបានសម្លាប់ទាហានអាមេរិក ២នាក់ផ្សេងទៀតផងដែរ។

ការស្លាប់របស់ទាហានអាមេរិកកាលពីថ្ងៃសៅរ៍ បានធ្វើឱ្យចំនួនទាហានអាមេរិកស្លាប់កើនដល់ ១៧នាក់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅដែលបង្កទៅជាសង្រ្គាមមកទល់នឹងពេលនេះ។

សហរដ្ឋអាមេរិកកំពុងបង្កើនការវាយប្រហារលើអ៉ីរ៉ង់ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់បណ្ដោះអាសន្នមួយដែលត្រូវបានចុះហត្ថលេខាកាលពីខែមុនបានដួលរលំ។ អ៉ីរ៉ង់វិញ បានបង្កើនការវាយប្រហារដោយដ្រូន និងមីស៊ីលលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសកូវ៉ែត បារ៉ែន និងហ្ស៊កដានី ស្របពេលការធ្វើនាវាចររបស់កប៉ាល់ដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz បានថយចុះយ៉ាងខ្លាំង ជាហេតុធ្វើឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ជាង ៩០ដុល្លារក្នុងមួយបារែល៕