* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រមុខការទូតអាមេរិកថាអ៉ីរ៉ង់កំពុងប្រើ Hormuz ជាមធ្យោបាយដាក់សម្ពាធ អំពាវនាវឱ្យប្រទេសដទៃធ្វើអន្តរាគមន៍ (Video inside)

20-07-2026 09:36

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ថាអ៉ីរ៉ង់កំពុងប្រើប្រាស់ច្រកសមុទ្រ Hormuz ជាមធ្យោបាយដាក់សម្ពាធ ក្នុងជម្លោះនៅមជ្ឈិមបូព៌ា ជាមួយការអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់បង្កើនការដាក់សម្ពាធលើតេហេរ៉ង់ ដើម្បីការពារការធ្វើនាវាចររបស់ពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Marco Rubio ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន មុនធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ តាមលោក Rubio វាច្បាស់ណាស់ថាអ៉ីរ៉ង់ និងមនុស្សមួយចំនួននៅអ៉ីរ៉ង់ចង់គ្រប់គ្រងច្រកសមុទ្រ Hormuz និងប្រើប្រាស់ច្រកសមុទ្រនេះជាមធ្យោបាយដាក់សម្ពាធប្រឆាំងនឹងពិភពលោក។

លោកប្រមុខការទូតអាមេរិក បន្ថែមថាសហរដ្ឋអាមេរិកនឹងធ្វើ ហើយបន្តធ្វើអ្វីដែលចាំបាច់ ដើម្បីការពារការធ្វើនាវាចររបស់ពិភពលោក ប៉ុន្តែប្រទេសដទៃក៏ចាំបាច់ត្រូវចូលរួមចំណែកក្នុងការសម្រាល បន្ទុកដ៏ធ្ងន់នេះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានប្រកាសពីការបើកការវាយប្រហារលើអ៉ីរ៉ង់ ៩យប់ជាប់ៗគ្នា ដើម្បីបំបាក់សមត្ថភាពយោធាកុំឱ្យអ៉ីរ៉ង់យកទៅប្រើ ក្នុងការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងច្រកសមុទ្រ Hormuz៕