* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ ប្រាប់លោក Carney ថាកាណាដាត្រូវតែគ្រប់គ្រងភ្លើងឆេះព្រៃ​ឱ្យបាន (Video inside)

20-07-2026 10:30

(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកបានប្រាប់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ថាកាណាដាត្រូវតែប្រឹងប្រែងគ្រប់គ្រងភ្លើងឆេះព្រៃក្នុងខេត្ត Ontario ឱ្យបាន ខណៈផ្សែងបណ្ដាលមកពីភ្លើងឆេះព្រៃនេះបង្កផលប៉ះពាល់ដល់រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការអត្ថាធិប្បាយបែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីលោកបានគំរាមដំឡើងពន្ធគយបន្ថែមលើទំនិញកាណាដា ជាការដាក់ពិន័យលើកាណាដាជុំវិញភ្លើងឆេះព្រៃ និងក្នុងឱកាសដែលរូបលោក និងលោក Carney ជួបគ្នានៅឯការប្រកួតផ្ដាច់ព្រ័ត្រ FIFA World Cup រវាងក្រុមជម្រើសជាតិអាហ្សង់ទីន និងអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ថ្លែងប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្រោយត្រឡប់មកពីទស្សនា FIFA World Cup ក្នុងរដ្ឋ New Jersey លោក ត្រាំ បានកត់សម្គាល់ថា «ខ្ញុំមានទំនាក់ទំនងល្អជាមួយលោក Mark Carney ប៉ុន្តែយើងត្រូវតែបញ្ឈប់ភ្លើងឆេះព្រៃដែលកំពុងឆាបឆេះ...បើពុំដូច្នោះទេពួកគេគួរតែសងការខូចខាត ឬក៏យើងដំឡើងពន្ធគយមួយចំនួន»

គួរបញ្ជាក់ថា ផ្សែងដែលហ៊ុយចេញពីអណ្ដាតភ្លើងឆេះព្រៃក្នុងខេត្ត Ontario បានបង្កផលប៉ះពាល់ដល់រដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក រហូតដល់អាជ្ញាធរអាមេរិកព្រមានឱ្យប្រជាជនរបស់ខ្លួនស្ថិតក្នុងផ្ទះ ឬក៏កន្លែងបិទជិត។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក Carney បាននិយាយថាកាណាដាបានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យជាង ៥៣០០នាក់ និងដាក់ចេញវិធានការជាច្រើនដើម្បីកាត់បន្ថយការខូចខាត។

បើតាមទិន្នន័យពីរដ្ឋាភិបាលកាណាដា ព្រៃឈើលើផ្ទៃដី ២,៤លានហិកតា ត្រូវបានភ្លើងឆេះអំឡុងរដូវកាលភ្លើងឆេះព្រៃក្នុងប្រទេសកាណាដា។ ក្រុមអ្នកជំនាញអាកាសធាតុ បាននិយាយថាការកើនឡើងកម្ដៅផែនដីគឺជាមូលហេតុចម្បងជំរុញឱ្យមានភ្លើងឆេះព្រៃកាន់តែញឹកញាប់ និងកាន់តែសាហាវនៅជុំវិញពិភពលោក៕