* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ដ្រូនច្រើនជាង ៤០០គ្រឿងហោះតម្រង់រកតំបន់រដ្ឋធានីមូស្គូ ក្នុងនោះភាគច្រើនត្រូវបានបាញ់ទម្លាក់ (Video inside)

20-07-2026 11:00

(មូស្គូ)៖ អភិបាលក្រុងមូស្គូ លោក Sergei Sobyanin បានឱ្យដឹងនៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ថាអ៊ុយក្រែនបានបាញ់ដ្រូនច្រើនជាង ៤០០គ្រឿង តម្រង់ទៅរកតំបន់រដ្ឋធានីមូស្គូ តែក្នុងនោះភាគច្រើនលើសលុបនៃដ្រូនទាំងនេះត្រូវបានបាញ់ទម្លាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម MAX គាំទ្រដោយរដ្ឋរុស្ស៉ី លោក Sergei Sobyanin បានបញ្ជាក់ថាចាប់ពីម៉ោង ៨៖៣០នាទីយប់ថ្ងៃអាទិត្យ រហូតដល់ម៉ោង ៥៖០០នាទីព្រឹកថ្ងៃចន្ទ ដ្រូនរបស់សត្រូវច្រើនជាង ៤០០គ្រឿងបានហោះតម្រង់ទៅរកតំបន់រដ្ឋធានីមូស្គូ។ លោកបន្ថែមថាភាគច្រើនច្រើនលើសលុបនៃដ្រូនទាំងនោះត្រូវបានបាញ់ទម្លាក់ពីចម្ងាយ ហើយមាន៨៥គ្រឿងត្រូវបានកម្ទេចនៅពេលពួកវាហោះនៅក្បែររដ្ឋធានីមូស្គូ។

អ៊ុយក្រែនបាន និងកំពុងបង្កើនការវាយប្រហារដ្រូនក្នុងពេលប៉ុន្មានខែថ្មីៗនេះលើទឹកដីរុស្ស៉ី ដោយចាត់ទុកថានេះជាការសងសឹកទៅនឹងការទម្លាក់គ្រាប់បែករបស់រុស្ស៉ីលើទឹកដីរបស់ខ្លួនក្នុងសង្រ្គាមជាង ៤ឆ្នាំមកនេះ។ សារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ដាច់ដោយឡែកថាកាលពីថ្ងៃចន្ទ មានមនុស្ស ៦នាក់ ក្នុងនោះមានជនបរទេស ៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយរងរបួសក្នុងការផ្ទុះនៅរដ្ឋធានីមូស្គូ។ ប៉ុន្តែមិនទាន់មានការបញ្ជាក់ថាអ្នកដែលរងរបួសទាំងនេះបង្កឡើងដោយ ឬជាប់ពាក់ព័ន្ធនឹងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនឬក៏យ៉ាងណានោះទេ៕