* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តៃវ៉ាន់ ប្រទះឃើញការកើនឡើង គួរឱ្យកត់សម្គាល់នៃសកម្មភាពនាវាឆ្មាំសមុទ្រចិន (Video inside)

20-07-2026 11:53

(តៃប៉ិ)៖ ក្រុមមន្ត្រីតៃវ៉ាន់បានអះអាងពីការកើនឡើងយ៉ាងខ្លាំងនៃសកម្មភាពនាវាឆ្មាំសមុទ្រ និងនាវាស្រាវជ្រាវរបស់ចិននៅជុំវិញ ដែនកោះតៃវ៉ាន់កាលពីខែមិថុនា ក្នុងបរិបទដែលប៉េកាំងបន្តធ្វើយុទ្ធនាការដាក់សម្ពាធលើតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦។

ទិន្នន័យពីឆ្មាំសមុទ្រតៃវ៉ាន់បានឱ្យដឹងថាតៃវ៉ាន់បានប្រទះឃើញនាវារដ្ឋាភិបាលចិន ៥៥គ្រឿង ក្នុងនោះរួមមានទាំងនាវាឆ្មាំសមុទ្រ និងនាវាស្រាវជ្រាវ នៅជុំវិញដែនកោះតៃវ៉ាន់ កាលពីខែមិថុនា ពោលគឺកើនឡើងពី៣០គ្រឿងកាលពីខែឧសភា។

តួលេខនេះដែរបានបញ្ជាក់ពីការកើនឡើងតួនាទីរបស់ឆ្មាំសមុទ្រចិន នៅក្នុងយុទ្ធនាការដាក់សម្ពាធរបស់ប៉េកាំងប្រឆាំងនឹងតៃវ៉ាន់ដែលបាន និងកំពុងបង្កការព្រួយបារម្ភដល់តៃវ៉ាន់ និងបណ្ដាប្រទេសលោកខាងលិចមួយចំនួនរួមមានសហរដ្ឋអាមេរិក បារាំង អង់គ្លេស និងអាល្លឺម៉ង់។ ចិនបានធ្វើសកម្មភាពយោធាស្ទើរតែជាប្រចាំនៅជុំវិញតៃវ៉ាន់។ ប៉ុន្តែបច្ចុប្បន្ន ចិនបានបង្កើនការប្រើប្រាស់នាវាឆ្មាំសមុទ្រដើម្បីអះអាងអធិបតេយ្យទឹកដីរបស់ខ្លួនលើតៃវ៉ាន់។

តាមក្រុមមន្ត្រីតៃវ៉ាន់ ការកើនឡើងនៃសកម្មភាពនាវាឆ្មាំសមុទ្រចិន អាចមកពីប៉េកាំងកំពុងសិក្សាថាតើត្រូវកាត់ផ្ដាច់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់តៃវ៉ាន់ក្នុងតំបន់ប៉ាស៊ីហ្វិក ពីសម្ព័ន្ធមិត្ត យ៉ាងដូចម្ដេច៕