* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

គ្រោះទឹកជំនន់និងបំណាក់ដីនៅប្រទេសឥណ្ឌា សម្លាប់មនុស្សយ៉ាងហោច១៩នាក់ (Video inside)

20-07-2026 13:43

(ញូវដែលី)៖ អាជ្ញាធរនិងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ឥណ្ឌា បានឱ្យដឹងថា គ្រោះទឹកជំនន់ភ្លាមៗ បូករួមជាមួយហេតុការណ៍រអិលបាក់ដី ដែលបង្កឡើងដោយភ្លៀងមូសុង បានឆក់យកជីវិតមនុស្សយ៉ាងហោច១៩នាក់ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

មនុស្ស៨នាក់បានបាត់បង់ជីវិត នៅរដ្ឋ Nagaland ភាគឦសាន ក្បែរប្រទេសមីយ៉ាន់ម៉ា ខណៈ១១នាក់ផ្សេងទៀតបានស្លាប់ នៅតំបន់ Jammu & Kashmir។ ក្រៅពីសម្លាប់មនុស្ស ទឹកជំនន់ក៏បានបង្កការខូចខាតធ្ងន់ធ្ងរ ចំពោះទ្រព្យសម្បត្តិសាធារណៈនិងឯកជនផងដែរ ហើយជះផលរំខានចំពោះមនុស្សជាច្រើននាក់ផ្សេងទៀត។ ទន្ទឹមគ្នា អាជ្ញាធរបានព្រមានពីការបន្តធ្លាក់ភ្លៀងខ្លាំង ​សម្រាប់ប៉ុន្មានថ្ងៃខាងមុខទៀត ខណៈប្រតិបត្តិការជួយសង្រ្គោះ កំពុងត្រូវបានបង្កើនកិច្ចប្រឹងប្រែងបន្ថែម នៅតាមតំបន់ដែលប៉ះពាល់។

គួរបញ្ជាក់ថា ទឹកជំនន់និងឧបទ្ទវហេតុពាក់ព័ន្ធផ្សេងៗ គឺជារឿងកើតមានឡើងរៀងរាល់ឆ្នាំ នៅទូទាំងប្រទេសឥណ្ឌា អំឡុងរដូវភ្លៀង ដែលមកដល់បន្ទាប់ពីរដូវក្តៅដ៏វែងអន្លាយ ដែលជាពេលផ្នែកជាច្រើននៃប្រទេសអាស៉ីខាងត្បូងមួយនេះ តែងប្រឈមមុខជាមួយបញ្ហាខ្វះខាតទឹកខ្លាំង និងស្ថានភាពដូចគ្រោះរាំងស្ងួត៕