* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្រ្តីការបរទេសអាមេរិក បើកចំហសម្រាប់ការជួបសមភាគីចិននិងរុស្ស៉ី អំឡុងទស្សនកិច្ចនៅហ្វីលីពីនសប្តាហ៍នេះ (Video inside)

20-07-2026 14:19

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បាននិយាយថា រូបលោកបើកចំហសម្រាប់ការជួបសមភាគីចិននិងរុស្ស៉ី ក្នុងសប្តាហ៍នេះ អំឡុងពេលលោកស្ថិតនៅប្រទេសហ្វីលីពីន ក្នុងឱកាសចូលរួមព្រឹត្តិការណ៍កិច្ចប្រជុំនៃក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

វត្តមានរបស់លោក Rubio ក្នុងកិច្ចប្រជុំរបស់អាស៊ាននៅទីក្រុងម៉ានីល គឺចំពេលដែលសហរដ្ឋអាមេរិក កំពុងព្យាយាមទប់ទល់​ការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់ និងបន្ទាប់ពីថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានចោទប្រកាន់ទីក្រុងប៉េកាំង ពីការលូកលាន់ដំណើរការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។

ឆ្លើយតបសំណួររបស់អ្នកកាសែត ដែលបានសួរថាតើនឹងមានជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi ឬជាមួយរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov ដែរឬអត់ លោកប្រមុខការទូតអាមេរិក បានឆ្លើយតប រូបលោកនឹងបើកចំហក្នុងការជួបរដ្ឋមន្រ្តីទាំងពីរ ប៉ុន្តែលោកនឹងមិនបង្ហើបឱ្យដឹងពីប្រធានបទ ដែលអាចពិភាក្សានោះទេ។ លោក Rubio បានជួបលោក Wang នៅអំឡុងកិច្ចប្រជុំអាស៊ានក្នុងទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៉ី កាលពីឆ្នាំ២០២៥ ហើយអ្នកទាំងពីរក៏បានសន្ទនាគ្នាតាមទូរស័ព្ទផងដែរ ក្រោយទស្សនកិច្ចរបស់លោក ត្រាំ នៅប្រទេសចិន កាលពីខែឧសភា។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ហ្វីលីពីន ដែលជាលើកដំបូងសម្រាប់លោក Rubio ក្នុងនាមជារដ្ឋមន្រ្តីការបរទេសអាមេរិក គឺកើតឡើងស្របពេលសម្ព័ន្ធមិត្តក្នុងតំបន់ កំពុងស្ថិតក្រោមសម្ពាធសេដ្ឋកិច្ច បង្កឡើងដោយ​ការផ្ទុះកម្តៅឡើងវិញនៃសង្រ្គាមអាមេរិកជាមួយអ៉ីរ៉ង់។ ក្រៅពីលោក Rubio រដ្ឋមន្រ្តីការបរទេសប្រទេសដទៃទៀតក្នុងតំបន់ ដូចជាឥណ្ឌា ជប៉ុន និងអូស្រ្តាលី ក៏នឹងមកចូលរួមកិច្ចប្រជុំអាស៊ាននៅហ្វីលីពីន ផងដែរ៕