* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តម្លៃប្រេងឆៅអន្តរជាតិ ហក់ឡើងវិញដល់លើស៩០ដុល្លារ ស្របពេលអាមេរិកនិងអ៉ីរ៉ង់ ពង្រីកការវាយប្រហារនៅមជ្ឈិមបូព៌ា (Video inside)

20-07-2026 15:22

(មជ្ឈិមបូព៌ា)៖ គិតត្រឹមព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ តម្លៃប្រេងឆៅអន្តរជាតិ Brent បានកើនឡើង២ភាគរយ ដល់លើស​៩០ដុល្លារក្នុងមួយបារ៉ែល ស្របពេលដែលការផ្ទុះកម្តៅឡើងវិញ នៃអរិភាពរវាងសហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ បានរឹតត្បិតលំហូរដឹកជញ្ជូនប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ Reuters។

តម្លៃប្រេងឆៅ Brent ខាងលើ គឺជាតម្លៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី១១ ខែមិថុនា។ ដោយឡែក តម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) គឺស្ថិតនៅ៨៤​,២០ដុល្លារក្នុងមួយបារ៉ែល ក្រោយកើន១,៧១ដុល្លារ ឬ២,០៧ភាគរយ និងជា​តម្លៃខ្ពស់បំផុត គិតចាប់តាំងពីថ្ងៃទី១២ ខែមិថុនា។ កម្តៅភាពតានតឹងនៅតែបន្តឡើងខ្លាំង កាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយ​សហរដ្ឋអាមេរិក បានបើកការវាយប្រហារសម្រាប់យប់ទី៩ជាប់គ្នា ប្រឆាំងប្រទេសអ៉ីរ៉ង់ ខណៈសម្ព័ន្ធមិត្តអាមេរិក ដូចជាកូវ៉ែត និង​បារ៉ែន បានរាយការណ៍ពីការវាយប្រហារដោយមីស៉ីលរបស់អ៉ីរ៉ង់។

នាថ្ងៃចន្ទនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានអះអាងថា កប៉ាល់ដឹកប្រេង២គ្រឿង បានផ្ទុះឆេះហើយធ្វើដំណើរលែងរួច ក្រោយព្យាយាមបើកឆ្លងកាត់គន្លងផ្លូវគ្មានសុវត្ថិភាព​ នៅប៉ែកខាងត្បូងច្រកសមុទ្រ Hormuz ហើយពួកគេថែមទាំងចោទថា យោធាអាមេរិក ជាអ្នកដែលបានជំរុញឱ្យកប៉ាល់នានា ធ្វើដំណើរតាមទីនោះ។ ក្នុងថ្ងៃដដែល ទីភ្នាក់ងារតាមដានប្រតិបត្តិការពាណិជ្ជកម្មផ្លូវសមុទ្ររបស់ចក្រភពអង់គ្លេស បានឱ្យដឹងថា កប៉ាល់១គ្រឿងបានឆាបឆេះនៅ​ក្បែរឆ្នេរប្រទេសអូម៉ង់។

គួរបញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ ទាំងអាមេរិកនិងអ៉ីរ៉ង់ បាននាំគ្នាផ្តោតទៅលើចរាចរណ៍ដឹកជញ្ជូនរបស់កប៉ាល់ ដោយទីក្រុងវ៉ាស៉ីនតោន បាននិយាយថា ខ្លួនសម្រេចអនុវត្តការបិទខ្ទប់កំពង់ផែអ៉ីរ៉ង់ឡើងវិញ ហើយទីក្រុងតេហេរ៉ង់អះអាងថា នឹងកំណត់គោលដៅលើ​ កប៉ាល់នានាដែលបំពានគោលការណ៍របស់ខ្លួន ស្តីពីការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។ មុនផ្ទុះសង្រ្គាម ច្រកសមុទ្រនេះ ជាកន្លែងដែលប្រហែល២០ភាគរយនៃប្រេងផ្គត់ផ្គង់របស់ពិភពលោក ត្រូវធ្វើដំណើរឆ្លងកាត់៕