* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ពូទីន ទទួលជួបប្រមុខការទូតកូរ៉េខាងជើង នៅវិមានក្រឹមឡាំង (Video inside)

20-07-2026 16:13

(មូស្គូ)៖ ទីក្រុងមូស្គូបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានជួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui នៅឯវិមានក្រឹមឡាំង ហើយលោកបានអរគុណ​លោកស្រី សម្រាប់ការជួយគាំទ្ររបស់កូរ៉េខាងជើង ក្នុងអ្វីដែលទីក្រុងមូស្គូបន្តហៅថា ប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីឆ្នាំ២០២៤ កងទ័ពកូរ៉េខាងជើងបានជួយរុស្ស៉ី វាយបណ្តេញការលុកលុយធំមួយរបស់អ៊ុយក្រែន ចូលមកក្នុងតំបន់ Kursk ភាគខាងលិចប្រទេសរុស្ស៉ី។ ក្រោមសន្ធិសញ្ញាជួយការពារគ្នាទៅវិញរវាងប្រទេសទាំងពីរ កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែល ១៤០០០នាក់ ទៅជួយរុស្ស៉ីប្រយុទ្ធនៅតំបន់ Kursk។ កងកម្លាំងអ៊ុយក្រែន បានវាយលុកចូល Kursk កាលពីខែសីហា ឆ្នាំ២០២៤ ហើយកាន់កាប់ទឹកដីបានច្រើនគួរសមនៅទីនោះ អស់រយៈពេលប៉ុន្មានខែ មុនត្រូវបង្ខំឱ្យដកថយចេញទៅវិញ។

គួរបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំង លោកស្រី Choe បាននិយាយក្នុងជំនួបជាមួយលោក ពូទីន ថាមេដឹកនាំកំពូលកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញារបស់ទីក្រុងព្យុងយ៉ាង ចំពោះការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងជាមួយប្រទេសរុស្ស៉ី៕