* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ ថាយន្តហោះ Air Force One ថ្មី នឹងត្រូវដំឡើងសមត្ថភាពដល់កម្រិតកំពូល ក្រោយមានក្តីបារម្ភពីប្រព័ន្ធការពារសុវត្ថិភាព (Video inside)

20-07-2026 16:57

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា យន្តហោះ Air Force One ថ្មីរបស់លោក ដែលជាអំណោយពីប្រទេសកាតា នឹងត្រូវផ្អាកប្រើប្រាស់រយៈពេលប្រហែល១ខែ ដើម្បីទទួលការដំឡើងសមត្ថភាពដល់កម្រិតកំពូល ក្រោយមានសេចក្តីរាយការណ៍អំពីក្តីបារម្ភផ្នែកសន្តិសុខ អំឡុងទស្សនកិច្ច​ទៅកាន់ប្រទេសតួកគីយ៉េ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ត្រាំ បានចាប់ផ្តើមប្រើយន្តហោះ Boeing 747-8 ថ្មីខាងលើ ជាលើកដំបូង កាលពីថ្ងៃទី១ ខែកក្កដា ប៉ុន្តែសំណួរបានលេចឡើង ក្រោយពេលលោកសម្រេចចិត្តជិះយន្តហោះ Air Force One ចាស់ ត្រឡប់ទៅសហរដ្ឋអាមេរិក ក្រោយការចូលរួមកិច្ចប្រជុំកំពូល NATO នៅទីក្រុងអង់ការ៉ានៃប្រទេសតួកគីយ៉េ កាលពីថ្ងៃទី១០ ខែកក្កដា។

ភ្លាមៗកាសែតអាមេរិក New York Times បានរាយការណ៍ថា យន្តហោះ Air Force One ថ្មីនោះ គឺនៅខ្វះសមត្ថភាពសន្តិសុខ ក្នុងមានទាំងប្រព័ន្ធការពារមីស៉ីល មិនដូច Air Force One ចាស់។ ក្រោយមកបុគ្គលិករបស់ New York Times ក៏ត្រូវបានរដ្ឋបាលលោក ត្រាំ កោះហៅ។

នៅពេលត្រូវបានសាកសួរថា ហេតុអ្វីបានជារូបលោកនៅបន្តប្រើប្រាស់យន្តហោះ ដែលមិនទាន់មានសមត្ថភាពការពារខ្លួនពេញលេញ លោក ត្រាំ បានឆ្លើយតបថា យន្តហោះនេះមានសមត្ថភាពច្រើនណាស់ ប៉ុន្តែបើតាមខ្ញុំយល់ គឺសម្រាប់រយៈពេលប្រហែល១ខែ វានឹងត្រូវបញ្ជូនឱ្យទៅទទួលការដំឡើងសមត្ថភាពបន្ថែមដល់កម្រិតកំពូលតែម្តង។

កន្លងមក លោក ត្រាំ ធ្លាប់បានច្រានចោលការលើកឡើងនានា ដែលថាយន្តហោះថ្មីរបស់លោក អាចមានបញ្ហា ហើយពីដំបូងឡើយ លោកបានអះអាងថា រូបលោកបានសម្រេចចិត្តបញ្ជូនយន្តហោះនោះ ឱ្យទៅមុនពីកិច្ចប្រជុំកំពូលនៅតួកគីយ៉េ ទៅកាន់មូលដ្ឋានទ័ពអកាសនៅចក្រភពអង់គ្លេស គឺដើម្បីឱ្យទាហាននៅទីនោះ អាចមានឱកាសទស្សនាវា។

គ្រួសាររាជវង្សប្រទេសកាតា បានផ្តល់អំណោយយន្តហោះខាងលើ ដែលមានតម្លៃរាប់រយលានដុល្លារ កាលពីឆ្នាំ២០២៥ បន្ទាប់ពីលោក ត្រាំ បានត្អូញត្អែរអំពីស្ថានភាព នៃយន្តហោះ Air Force One ចាស់ទាំង២គ្រឿង ដែលបានបម្រើជាយន្តហោះប្រធានាធិបតីអាមេរិក ចាប់តាំងតែពីឆ្នាំ១៩៩០មក។ យន្តហោះ Air Force One ថ្មីនេះ គឺបំពាក់គំរូរចនាផ្តួចផ្តើមដោយលោក ត្រាំ ផ្ទាល់ ជាមួយពណ៌ក្រហម ស និងខៀវក្រមៅ ខណៈវាជាការផ្លាស់ប្តូរពីគំរូរចនាចាស់ ដែលមានពណ៌សនិងខៀវផ្ទៃមេឃ។

គួរបញ្ជាក់ថា យន្តហោះខាងលើ នឹងបម្រើជាយន្តហោះជំនួសបណ្តោះអាសន្ន ស្របពេលដែលយន្តហោះ Air Force One ចំនួន២គ្រឿងថ្មី ត្រូវបានគ្រោងនឹងប្រគល់ពីក្រុមហ៊ុន Boeing នៅអំឡុងឆ្នាំ២០២៨ ក្រោយមានការពន្យារពេល​ជាច្រើនឆ្នាំ និងការចំណាយលើសខ្លាំងពីកញ្ចប់ថវិកាដើម៕