* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រីសិង្ហបុរីលាលែងពីតំណែង ក្រោយជាប់រឿងអាស្រូវទាក់ទងជាមួយស្ត្រីម្នាក់ (Video inside)

20-07-2026 19:35

(សិង្ហបុរី)៖ លោកនាយករដ្ឋមន្ត្រី ឡរ៉េន វ៉ុង (Lawrence Wong) បានប្រកាសនៅថ្ងៃចន្ទថា រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកកិច្ចការឥស្លាម លោក ហ្វៃសាល អ៊ីប្រាហ៊ីម (Faishal Ibrahim) បានលាលែងពីតំណែង និងចាកចេញពីគណបក្សកាន់អំណាច បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវទំនាក់ទំនងជាមួយស្ត្រីម្នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមលោក វ៉ុង អ្នកទាំងពីរមានទំនាក់ទំនងគ្នាតាមរយៈការផ្ញើសារអនឡាញ និងជួបគ្នានៅក្រៅកម្មវិធីសាធារណៈ មុនពេលពួកគេប្តឹងផ្តល់គ្នាទៅវិញទៅមកពីបទបៀតបៀន។ ទោះបីជាប៉ូលិសស៊ើបអង្កេតមិនឃើញមានបទល្មើសព្រហ្មទណ្ឌក្តី ប៉ុន្តែលោក វ៉ុង បញ្ជាក់ថា អាកប្បកិរិយារបស់លោក ហ្វៃសាល គឺមិនស័ក្តិសមជាមន្ត្រីជាន់ខ្ពស់ និងជាសមាជិកសភាឡើយ។

នៅក្នុងលិខិតលាលែង លោក ហ្វៃសាល បានទទួលស្គាល់កំហុសឆ្គងរបស់ខ្លួន ដែលមិនបានកំណត់ព្រំដែនទំនាក់ទំនងឱ្យបានច្បាស់លាស់ ទោះបីជាលោកអះអាងថាមិនមានទំនាក់ទំនងស៊ីជម្រៅជាមួយស្ត្រីនោះក៏ដោយ។

គួររំលឹកថា គណបក្សសកម្មភាពប្រជាជន (PAP) ដែលតែងតែមានមោទនភាពចំពោះភាពស្អាតស្អំរបស់ខ្លួន បានរងភាពចម្រូងចម្រាសជាបន្តបន្ទាប់ក្នុងរយៈពេលថ្មីៗនេះ។ ជាក់ស្តែង អតីតរដ្ឋមន្ត្រីដឹកជញ្ជូន លោក S. Iswaran ទើបតែត្រូវបានកាត់ទោសឱ្យជាប់គុក ១២ខែ ពីបទទទួលសំណូកកាលពីដើមឆ្នាំ២០២៤ ខណៈដែលសមាជិកសភាជាន់ខ្ពស់មួយចំនួន ក៏បានលាលែងពីតំណែងដោយសាររឿងអាស្រូវផ្លូវភេទផងដែរ៕