* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រុមហ៊ូទីនៅយេម៉ែន ប្រកាសបិទខ្ទប់ផ្លូវសមុទ្រប្រឆាំងនឹងអារ៉ាប៊ីសាអូឌីត (Video inside)

20-07-2026 20:24

(ឌូបៃ)៖ អ្នកនាំពាក្យយោធានៃក្រុមឧទ្ទាមហ៊ូទី (Houthis) នៅប្រទេសយេម៉ែន ដែលមាននិន្នាការគាំទ្រដោយអ៊ីរ៉ង់ បានប្រកាសតាមកញ្ចក់ទូរទស្សន៍នៅថ្ងៃចន្ទថា ពួកគេនឹងចាប់ផ្តើមអនុវត្តការបិទខ្ទប់ដែនសមុទ្រប្រឆាំងនឹងប្រទេសអារ៉ាប៊ីសាអូឌីត ដោយចូលជាធរមានភ្លាមៗតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមសកម្មប្រយុទ្ធមួយនេះបានបញ្ជាក់ថា ការប្រកាសបិទខ្ទប់ដែនសមុទ្រនេះ គឺជាការអនុវត្តតាមគោលការណ៍ «ភ្នែកសងភ្នែក» ដើម្បីឆ្លើយតបទៅនឹងការឡោមព័ទ្ធដ៏អយុត្តិធម៌របស់អារ៉ាប៊ីសាអូឌីតមកលើប្រជាជនយេម៉ែន អស់រយៈពេលជិត ១២ឆ្នាំមកនេះ។ ក្រុមហ៊ូទីបានចោទប្រកាន់ទីក្រុងរីយ៉ាដ (Riyadh) ថាបានប្លន់យកធនធាន និងបិទខ្ទប់កំពង់ផែ ព្រមទាំងអាកាសយានដ្ឋានរបស់យេម៉ែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។

គួររំលឹកថា កាលពីសប្តាហ៍មុន ក្រុមហ៊ូទីបានបាញ់មីស៊ីលទៅលើទឹកដីអារ៉ាប៊ីសាអូឌីត បន្ទាប់ពីចោទប្រកាន់ថាព្រះរាជាណាចក្រមួយនេះ បានទម្លាក់គ្រាប់បែកលើអាកាសយានដ្ឋានដែលពួកគេគ្រប់គ្រង។ ការប៉ះទង្គិចគ្នានេះ បានបំបែកបទឈប់បាញ់ក្រៅផ្លូវការរយៈពេល ៤ឆ្នាំ រវាងភាគីទាំងពីរ ដែលធ្លាប់បានអនុវត្តតាំងពីខែមីនា ឆ្នាំ២០២២មក បន្ទាប់ពីក្រុមហ៊ូទីបានផ្អាកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត៕