* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រុស្ស៊ីចោទអ៊ុយក្រែនថា បានប្រើដ្រូនវាយប្រហារលើរថយន្តក្រុង សម្លាប់ជនស៊ីវិល ៥នាក់ (Video inside)

20-07-2026 21:23

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទ បានចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់ដ្រូនវាយប្រហារទៅលើរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងនៅក្នុងតំបន់បែលហ្គោរ៉ូដ (Belgorod) របស់រុស្ស៊ី ដែលបណ្តាលឱ្យជនស៊ីវិលចំនួន ៥នាក់បាត់បង់ជីវិត (ក្នុងនោះមានអនីតិជនម្នាក់) និង ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាជ្ញាធរក្នុងតំបន់បានថ្កោលទោសការវាយប្រហារនេះយ៉ាងខ្លាំង ដោយចាត់ទុកថាជា «ទង្វើភេរវកម្មដ៏ឃោរឃៅ និងអមនុស្សធម៌» ដែលកំណត់គោលដៅដោយចេតនាទៅលើរថយន្តក្រុងស៊ីវិលនៅក្នុងទីក្រុង Shebekino។ ជនរងគ្រោះដែលស្លាប់រួមមានស្ត្រី ៤នាក់ និងក្មេងប្រុសម្នាក់។

គួរបញ្ជាក់ថា តំបន់ Belgorod គឺស្ថិតនៅជាប់ព្រំដែនជាមួយតំបន់ខាគីវ (Kharkiv) របស់អ៊ុយក្រែន ហើយតំបន់នេះតែងតែរងការវាយប្រហារជាប្រចាំពីកងកម្លាំងទីក្រុងកៀវ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពាននៅដើមឆ្នាំ២០២២ មកម្ល៉េះ បើទោះបីជាភាគីទាំងសងខាងតែងតែបដិសេធថា មិនបានកំណត់គោលដៅវាយប្រហារដោយចេតនាលើជនស៊ីវិលក៏ដោយ៕