* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ការវាយប្រហាររបស់រុស្ស៊ីលើនាវាដឹកពោតនៅអ៊ុយក្រែន សម្លាប់មនុស្ស ១០នាក់

20-07-2026 22:05

(អូដេសា)៖ មន្ត្រីអ៊ុយក្រែនបានឱ្យដឹងកាលពីថ្ងៃចន្ទថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើនាវាដឹកពោតមួយគ្រឿងនៅក្បែរកំពង់ផែអូដេសា (Odesa) ភាគខាងត្បូងអ៊ុយក្រែន បានសម្លាប់មនុស្សចំនួន ១០នាក់។ នេះគឺជាការវាយប្រហារដ៏សាហាវបំផុត នៅក្នុងការកើនឡើងនៃអំពើហិង្សាជាច្រើនសប្តាហ៍មកនេះ នៅក្នុងតំបន់សមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងទ័ពជើងទឹកអ៊ុយក្រែនបានបញ្ជាក់ថា រុស្ស៊ីបានបាញ់មីស៊ីលគ្រូសចំនួន ៣គ្រាប់ ទៅលើនាវា Golden Leo ដែលប្រើប្រាស់ទង់ជាតិហ្គីណេប៊ីសាវ (Guinea-Bissau) និងមាននាវិកជាជនជាតិឥណ្ឌា និងស៊ីរី បណ្តាលឱ្យមានអគ្គិភ័យឆាបឆេះកាលពីថ្ងៃអាទិត្យ។

អាជ្ញាធរកំពង់ផែអ៊ុយក្រែនបានឱ្យដឹងថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះបានបន្តពេញមួយយប់ ដោយនាវិក ៨នាក់ (ក្នុងចំណោម ១៧នាក់) ត្រូវបានជួយសង្គ្រោះ ខណៈនាវិក ៩នាក់ និងអ្នកបើកបរនាវាសមុទ្រម្នាក់បានស្លាប់។ នាវា Golden Leo គឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Ocean Grace Shipping Ltd ដែលមានមូលដ្ឋាននៅទីក្រុងមុមបៃ (Mumbai) ប្រទេសឥណ្ឌា។ មកទល់ពេលនេះ ទាំងក្រុមហ៊ុនម្ចាស់នាវា និងរដ្ឋាភិបាលទីក្រុងមូស្គូនៅមិនទាន់មានការឆ្លើយតប ឬបកស្រាយជុំវិញហេតុការណ៍នេះនៅឡើយទេ។

ដោយឡែក នៅក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀតមកលើទីក្រុង Odesa ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតរបស់អ៊ុយក្រែន នៅថ្ងៃចន្ទ ក៏បានសម្លាប់មនុស្ស ៣នាក់ និងរបួស ៣នាក់ផ្សេងទៀតផងដែរ បន្ទាប់ពីរុស្ស៊ីបានវាយប្រហារលើគោលដៅហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងនេះ៕