អ្នកសម្របសម្រួលស្នើបទឈប់បាញ់ ១០ថ្ងៃ ដើម្បីស្តារកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងអាមេរិក និងអ៊ីរ៉ង់ឡើងវិញ (Video inside)
20-07-2026 22:57
(ឌូបៃ)៖ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទថា ក្រុមអ្នកសម្របសម្រួលបានបញ្ជូនសំណើមួយទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃសង្គ្រាមជាមួយសហរដ្ឋអាមេរិក។
សំណើនេះរួមមានការស្នើសុំឱ្យមានបទឈប់បាញ់រយៈពេល ១០ថ្ងៃ ដើម្បីផ្តល់ឱកាសស្វែងរកមធ្យោបាយស្តារឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន ដែលភាគីទាំងពីរទើបតែសម្រេចបានកាលពីខែមុន៕




