* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អារ៉ាប៊ីសាអូឌីត ថ្កោលទោសការគំរាមបិទផ្លូវសមុទ្រ ពីសំណាក់ក្រុមហ៊ូទី (Video inside)

21-07-2026 08:43

(រីយាដ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អារ៉ាប៊ីសាអូឌីត បានថ្កោលទោសនូវអ្វីដែលខ្លួនចាត់ទុកថា ជាការចោទប្រកាន់ខុសច្បាប់ពីសំណាក់ក្រុមហ៊ូទី ដែលថាអារ៉ាប៊ីសាអូឌីតកំពុងឡោមព័ទ្ធប្រជាជនយេម៉ែន ហើយយកលេសប្រកាសបិទផ្លូវសមុទ្រអារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦។

ហ៊ូទី ដែលជាចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់ មានមូលដ្ឋាននៅយេម៉ែន បាននិយាយថាក្រុមរបស់ខ្លួន នឹងការហាមឃាត់ធ្វើដំណើរផ្លូវសមុទ្រ ហើយចាប់ផ្តើមអនុវត្តភ្លាមៗ ដើម្បីឆ្លើយតបទៅនឹងការឡោមព័ទ្ធ និងគាបសង្កត់ ដែលអារ៉ាប៊ីសាអូឌីតបានដាក់លើយេម៉ែន។ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានចាត់ទុកជាការចោទប្រកាន់ដោយខុសច្បាប់ ហើយថាអារ៉ាប៊ីសាអូឌីត នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារនាវារបស់ខ្លួន។

យេម៉ែន បានធ្លាក់ក្នុងសង្គ្រាមស៉ីវិលអស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ចាប់តាំងពីក្រុមហ៊ូទី ចូលកាន់កាប់រដ្ឋធានី Sanaa ដែលបានជំរុញឱ្យមានការអន្តរាគមន៍យោធា ដឹកនាំដោយអារ៉ាប៊ីសាអូឌីតឆ្នាំ ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ជាអន្តរជាតិ។ ការប្រកាសបិទផ្លូវសមុទ្រនេះ អាចជាការបើកតំបន់ជម្លោះថ្មីមួយទៀត នៅក្នុងសង្រ្គាមអាមេរិកជាមួយអ៉ីរ៉ង់ ព្រមទាំងបង្កើនហានិភ័យចំពោះការផ្គត់ផ្គង់ថាមពល និងពាណិជ្ជកម្មសកលនៅក្រៅតំបន់ឈូងសមុទ្រ៕