* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាឱ្យយកពន្ធ ៥០ភាគរយលើទំនិញមួយចំនួនរបស់កាណាដា (Video inside)

21-07-2026 09:18

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីដាក់ពន្ធគយ ៥០ភាគរយ លើទំនិញប៉ុន្មានប្រភេទរបស់កាណាដា ដោយអះអាងថាមានការប្រព្រឹត្តរើសអើង ពីសំណាក់ទីក្រុងអូតាវ៉ា ទៅលើផលិតផលគ្រឿងស្រវឹង ទឹកដោះគោ និងរថយន្តអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ពន្ធគយនេះនឹងចូលជាធរមាន ក្នុងរយៈពេល ៣០ថ្ងៃ ហើយគ្របដណ្ដប់លើទំនិញមួយចំនួន រួមមាន ស្រាក្រហម ដងវាយកូនបាល់ និងស៊ីម៉ងត៍។ នៅពេលប្រកាសអំពីពន្ធថ្មី សេតវិមានលើកឡើងថា កាណាដា ជាប្រទេសមួយក្នុងចំណោមប្រទេសតែពីរគត់ រួមទាំងចិន ដែលបានចាត់វិធានការតបត ចំពោះការដំឡើងពន្ធយ៉ាងទូលំទូលាយរបស់លោក ត្រាំ កាលពីឆ្នាំមុន។

តាមអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer កាណាដា បានដកផលិតផលគ្រឿងស្រវឹងរបស់សហរដ្ឋអាមេរិក ចេញពីធ្នើរលក់ទំនិញនានាក្នុងប្រទេសខ្លួន ផ្តល់លទ្ធភាពកាន់តែប្រសើរដល់ផលិតផលទឹកដោះគោ មកពីសហភាពអឺរ៉ុបចូលទីផ្សារកាណាដា និងបានកំណត់កម្រិតលើការនាំរថយន្តអាមេរិកទៅកាណាដា សម្រាប់រថយន្តរបស់ក្រុមហ៊ុន ដែលបានផ្លាស់ទីតាំងផលិតកម្មត្រឡប់ទៅអាមេរិកវិញ។ លោកបន្ថែមថា ការពន្ធគយថ្មីនេះ មានគោលបំណងឱ្យកាណាដា ទទួលខុសត្រូវចំពោះការសងសឹក និងការរើសអើងរបស់ខ្លួន។

គួរបញ្ជាក់ថា លោក ត្រាំ ដែលត្រូវបានតុលាការកំពូល បង្កាប់ឱ្យលុបចោលវិធានការដំឡើងពន្ធជាច្រើន កាលពីដើមឆ្នាំនេះ បានជ្រើសរើសយកបទប្បញ្ញត្តិច្បាប់មួយ ដែលមិនធ្លាប់ប្រើពីមុនមក ដើម្បីអនុវត្តការដំឡើងពន្ធថ្មីនេះ គឺមាត្រា ៣៣៨នៃច្បាប់ស្តីពីពន្ធគយឆ្នាំ១៩៣០ (Tariff Act of 1930)៕