* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក Andy Burnham ក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស (Video inside)

21-07-2026 09:54

(ឡុងដ៍)៖ កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នាយករដ្ឋមន្រ្តីចាំផ្ទះរបស់ចក្រភពអង់គ្លេស លោក Keir Starmer បានលាលែងពីតំណែងជាផ្លូវការ ហើយលោក Andy Burnham ត្រូវបានព្រះមហាក្សត្រអង់គ្លេស តែងតាំងជានាយករដ្ឋមន្រ្តីថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Burnham បានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេសទី៧ ក្នុងរយៈពេលត្រឹមជាង១ទសវត្សរ៍ ចាប់តាំងពីចក្រភពអង់គ្លេស បានបោះឆ្នោតដកខ្លួនចេញពីសហភាពអឺរ៉ុប កាលពីខែមិថុនា ឆ្នាំ២០១៦។ លោក Starmer បានដឹកនាំគណបក្សកាន់អំណាច Labour Party ឱ្យទទួលជ័យជម្នះភ្លូកទឹកភ្លូកដី កាលពី២ឆ្នាំមុន។ ប៉ុន្តែប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះជាលំដាប់ ហើយ​ក្រោយពេលគណបក្ស Labour ទទួលបរាជ័យក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាន កាលពីខែឧសភា សមាជិកសភាកាន់តែច្រើន​ នៅក្នុងបក្សរបស់លោកផ្ទាល់ បាននាំគ្នាអំពាវនាវឱ្យលោកចុះចេញពីតំណែង។

គួរបញ្ជាក់ថា លោក Starmer បានប្រកាសពីការសម្រេចចិត្តលាលែងពីតួនាទី ជាមេដឹកនាំគណបក្ស Labour កាលពីថ្ងៃទី២២ ខែមិថុនា ហើយលោក Burnham បានឡើងកាន់តួនាទីនេះ កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។ នៅក្រោមប្រព័ន្ធសភារបស់ចក្រភពអង់គ្លេស គណបក្សកាន់អំណាចអាចផ្លាស់ប្តូរមេដឹកនាំរបស់ខ្លួនបាន ដែលជាអ្នកត្រូវមានមុខតំណែងជា នាយករដ្ឋមន្រ្តីផងដែរនោះ ដោយមិនចាំបាច់មានការបោះឆ្នោតសកលឡើយ។ ការបោះឆ្នោតសកលថ្មី មិនត្រូវបានរំពឹងថានឹងរៀបចំឡើងនោះទេ សម្រាប់រយៈពេលយ៉ាងហោច៣ឆ្នាំទៀត៕