* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានាធិបតីអ៉ីរ៉ង់ ថាប្រទេសរបស់លោកកំពុងស្ថិតក្នុងសង្រ្គាមពេញទំហឹងឡើងវិញ ជាមួយសហរដ្ឋអាមេរិក (Video inside)

21-07-2026 11:03

(តេហេរ៉ង់)៖ កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ប្រទេសរបស់លោក កំពុងស្ថិតក្នុងសង្រ្គាមពេញទំហឹងឡើងវិញ ជាមួយសហរដ្ឋអាមេរិក ហើយលោកបានសង្កត់ធ្ងន់ពីសារសំខាន់ នៃការរក្សាស្ថិរភាពសេដ្ឋកិច្ចនិងសង្គម អំឡុងពេលមានសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងក្នុងកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាយុត្តិធម៌នៅរដ្ឋធានីតេហេរ៉ង់ លោក Pezeshkian បានលើកឡើងដូច្នេះថា​ «សង្រ្គាមនាពេលនេះ មិនមែនត្រឹមជាសង្រ្គាមនៃមីស៉ីលប៉ុណ្ណោះទេ។ សត្រូវបាន​ឈានដល់ការសន្និដ្ឋានថា ពួកគេមិនអាចបង្ខំឱ្យប្រជាជាតិអ៉ីរ៉ង់ចុះចាញ់ តាមរយៈការវាយប្រហារយោធាឡើយ។ យើងកំពុង​ស្ថិតក្នុងសង្រ្គាមពេញទំហឹង ហើយពួកយើងចាំបាច់ត្រូវតែប្រាកដនិយម និងទទួលយកផលវិបាកជាធម្មជាតិនៃការតស៊ូនេះ»

លោកប្រធានាធិបតីអ៉ីរ៉ង់បានបន្តថា «សត្រូវកំពុងធ្វើសង្រ្គាមកូនកាត់ប្រឆាំងប្រទេសអ៉ីរ៉ង់ ហើយសមរភូមិដ៏សំខាន់បំផុតពេលនេះ គឺសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជាន។ ប្រសិនបើសម្ពាធសេដ្ឋកិច្ចបង្កឱ្យមានភាពមិនពេញចិត្តក្នុងសង្គម ហើយបញ្ហានេះរីករាលដាល នោះមូលធនសង្គម ដែលប្រជាជនបានបង្កើតឡើងដើម្បីគាំទ្ររដ្ឋ អាចនឹងខូចខាតឬ​បាត់បង់»

កាលពីខែមិថុនា អតិផរណានៅអ៉ីរ៉ង់ បានកើនឡើងយ៉ាងគំហុក ដោយសារតែសង្រ្គាមជាមួយអាមេរិក ដោយឈានដល់ចំណុចកំពូលជិត៩០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។ ដោយឡែក តួលេខសម្រាប់ខែកក្កដានេះ មិនទាន់មាននៅឡើយទេ។ កាលពីចុងឆ្នាំ២០២៥ ចលនាបាតុកម្មមួយ ដែលដំបូងឡើយកើតឡើង​ដោយសារបញ្ហាថ្លៃចំណាយខ្ពស់សម្រាប់ជីវភាពរស់នៅ បានប្រែក្លាយជាបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ ដែលផ្ទុះហិង្សា​ខ្លាំងធ្ងន់ធ្ងរ នៅខែមករា ដើមឆ្នាំនេះ ហើយបណ្តាលឱ្យមានមនុស្សស្លាប់យ៉ាងហោចរាប់ពាន់នាក់។

លោក Pezeshkian បានបន្ថែមថា រដ្ឋាភិបាលរបស់លោកបានការពារយ៉ាងពេញលេញ នូវសិទ្ធិនិងផលប្រយោជន៍ជាតិអ៉ីរ៉ង់ ក្នុងការចរចាជាមួយសហរដ្ឋអាមេរិក ក្នុងនោះរួមទាំងអនុស្សរណៈយោគយល់ (MoU) ដែលចុះហត្ថលេខាកាលពីថ្ងៃទី១៨ ខែមិថុនា។

យោធាអាមេរិកបានបើកការវាយប្រហារជាប់រាល់ថ្ងៃ ជិត២សប្តាហ៍ហើយ ប្រឆាំងប្រទេសអ៉ីរ៉ង់ ដោយអះអាងថា ដើម្បីបំផ្លាញ​សមត្ថភាពរបស់អ៉ីរ៉ង់ ក្នុងការគំរាមកំហែងកប៉ាល់ពាណិជ្ជកម្ម នៅច្រកសមុទ្រ Hormuz ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា បទឈប់បាញ់ជាមួយអ៉ីរ៉ង់ បានឈានដល់ទីបញ្ចប់។ អ៉ីរ៉ង់បានឆ្លើយតបវិញ ដោយបាញ់មីស៉ីលនិងដ្រូនលើមូលដ្ឋានយោធាអាមេរិក នៅតាមបណ្តាប្រទេសក្នុងតំបន់ រួមមានដូចជាកូវ៉ែត បារ៉ែន និងហ៊្សកដានី ជាដើម។

គួរបញ្ជាក់ថា ការឡើងកម្តៅជាថ្មីក្នុងជម្លោះនៅមជ្ឈិមបូព៌ា គឺស្របពេលដែលភាគីទាំងពីរ នៅក្រោម MoU ត្រូវបន្តបើកកិច្ចចរចា ក្នុងរយៈពេល៦០ថ្ងៃ​ សំដៅឆ្ពោះទៅរកការសម្រេចឱ្យបាន កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយចុងក្រោយមួយ ដើម្បីបិទបញ្ចប់សង្រ្គាម​ជាផ្លូវការ៕