* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក Khalil Al-Hayya​ ក្លាយជាមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស (Video inside)

21-07-2026 11:50

(ប៉ាឡេស្ទីន)៖ ចលនាប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស បានតែងតាំងលោក Khalil Al-Hayya ជាមេដឹកនាំថ្មីរបស់ខ្លួន ខណៈអ្នកវិភាគមួយរូបបានលើកឡើងថា នេះអាចជាសញ្ញាបង្ហាញពីជំហរដ៏តឹងរ៉ឹងជាងមុនរបស់ក្រុមនេះ ចំពោះមុខការអំពាវនាវឱ្យរំសាយអាវុធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦។

លោក Hayya ចូលមកជំនួសតំណែង លោក Yahya Sinwar អតីតមេដឹកនាំដែលត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា ជាមួយកងកម្លាំងអ៉ីស្រាអែល អំឡុងខែតុលា ឆ្នាំ២០២៤ ជាពេលដែលក្រុមហាម៉ាសធ្វើសង្គ្រាមទ្រង់ទ្រាយធំ រយៈពេល ២ឆ្នាំជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា។

លោក Hayya ដែលជាប្រធានហាម៉ាសប្រចាំតំបន់ហ្កាហ្សា កំពុងរស់នៅនិរទេសខ្លួន និងជាអ្នកចរចាជាន់ខ្ពស់ម្នាក់ បានក្លាយជាតួអង្គកាន់តែសំខាន់នៅក្នុងជួរដឹកនាំក្រុមនេះ ចាប់តាំងពីការស្លាប់របស់លោក Sinwar និងអតីតមេដឹកនាំហាម៉ាសម្នាក់ទៀត គឺលោក Ismail Haniyeh។ លោកត្រូវបានគេមើលឃើញថា មានជំហររឹងរូសជាង លោក Khaled Meshaal ដែលជាប្រធានការិយាល័យរបស់ក្រុមនេះ នៅក្រៅប្រទេស និងជាបេក្ខជនឈានមុខគេម្នាក់ទៀត សម្រាប់តំណែងជាមេដឹកនាំ។

គួរបញ្ជាក់ថា ក្រុមហាម៉ាស កំពុងប្រឈមមុខផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាមរយៈពេលពីរឆ្នាំ ជាមួយអ៉ីស្រាអែល និងការទាមទារជាអន្តរជាតិឱ្យរំសាយអាវុធ៕