* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ត្រាំ ថាលោក ណេតាន់យ៉ាហ៊ូ នឹងមិនត្រូវចាប់ខ្លួននៅសហរដ្ឋអាមេរិកដាច់ខាត ខណៈអភិបាលក្រុងញូវយ៉កកំពុងពិចារណាជម្រើស (Video inside)

21-07-2026 14:13

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងមិនត្រូវបានចាប់ខ្លួនទេ នៅពេលលោកបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក បន្ទាប់ពីអភិបាលក្រុងញូវយ៉ក លោក Zohran Mamdani បាននិយាយថា លោកនៅតែពិចារណាលើចំណាត់ការនេះ។

លោក ត្រាំ បានសរសេរនៅក្នុងការបង្ហោះបណ្ដាញសង្គមមួយ ដែលមិនបានសំដៅចំផ្ទាល់លើ ការអត្ថាធិប្បាយរបស់លោកអភិបាលក្រុងថា «លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នឹងមិនត្រូវបានចាប់ខ្លួន តាមមធ្យោបាយណាមួយឡើយ អំឡុងពេលដែលលោកស្ថិតនៅក្នុងសហរដ្ឋអាមេរិក»

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានចេញដីកាចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ កាលពីឆ្នាំ២០២៤ ពីបទចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាម អំឡុងសង្គ្រាមហ្កាហ្សា។ ប៉ុន្តែអ៉ីស្រាអែល ច្រានចោលយុត្តាធិការរបស់ ICC និងបដិសេធថាមិនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមណាមួយឡើយ។

លោក ត្រាំ មិនបានលើកឡើងចំពីលោក Mamdani នៅក្នុងការបង្ហោះសារលើបណ្តាញ Truth Social របស់លោកទេ ប៉ុន្តែបានសរសើរអ៉ីស្រាអែលដែលបានជួយក្នុងសង្គ្រាមអ៉ីរ៉ង់។ អភិបាលក្រុងញូវយ៉ក បាននិយាយនៅក្នុងបទសម្ភាសមួយ ដែលបានផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា នាយកដ្ឋានច្បាប់របស់ទីក្រុង កំពុងពិចារណាយ៉ាងសកម្ម អំពីអ្វីដែលច្បាប់អាចអនុញ្ញាត ពាក់ព័ន្ធជម្រើសនៃការចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ។

លោក Mamdani បានប្រាប់កម្មវិធីផតខាសវីដេអូមួយរបស់កាសែត New York Times ដែលហៅថា «The Interview» ថា «ខ្ញុំជឿថាលោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ គួរតែស្ថិតនៅទីក្រុងឡាអេ។ លោកគឺជាឧក្រិដ្ឋជនសង្គ្រាម ដែលត្រូវបានចោទប្រកាន់ ដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ»

គួរបញ្ជាក់ថា លោក ណេតាន់យ៉ាហ៊ូ តែងតែធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កជារៀងរាល់ខែកញ្ញា សម្រាប់ការចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោក នៅមហាសន្និបាតអង្គការសហប្រជាជាតិ៕