* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាវាចម្បាំងចិននិងរុស្ស៊ី ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្នុងដែនទឹកសេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន

21-07-2026 15:17

(តូក្យូ)៖ នាថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ ទីក្រុងតូក្យូបានរាយការណ៍ថា កងទ័ពជើងទឹកចិននិងរុស្ស៊ី បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា ដោយប្រើកាំភ្លើងយន្ត នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីក្រុងតូក្យូបានចាត់ទុកឧប្បត្តិហេតុនេះ ថាជាសញ្ញានៃការពង្រឹងកិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសទាំងពីរ ហើយជាលើកដំបូង ដែលក្រសួងការពារជាតិជប៉ុនបានប្រទះឃើញ សមយុទ្ធបាញ់គ្រាប់ពិតរបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។

សមយុទ្ធនេះបានកើតឡើងចម្ងាយ ១៨០គីឡូម៉ែត្រភាគនិរតីនៃកោះ Okinotori ដែលជាទឹកដីភាគខាងត្បូងបំផុតរបស់ជប៉ុន។ អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បានថ្លែងថា ជប៉ុនបានប្រាប់ទីក្រុងប៉េកាំង តាមរយៈបណ្តាញការទូតថា សមយុទ្ធនេះ «អាចបង្កគ្រោះថ្នាក់ដល់ការធ្វើនាវាចរណ៍របស់កប៉ាល់នានា ដែលនៅក្បែរនោះ»។

ជាការឆ្លើយតប ទីក្រុងតូក្យូ បានដាក់ពង្រាយកម្លាំងតាមផ្លូវអាកាសនិងផ្លូវសមុទ្រ ដើម្បីឃ្លាំមើលនិងត្រួតពិនិត្យស្ថានភាព ហើយនឹងបន្តតាមដានសកម្មភាពរបស់នាវាចិននិងរុស្ស៊ី នៅក្នុងដែនទឹកជុំវិញប្រទេសជប៉ុន។

គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះ កើតឡើងបន្ទាប់ពីកងកម្លាំងទ័ពអាកាសចិននិងរុស្ស៊ី បានហោះហើរយន្តហោះទម្លាក់គ្រាប់បែករួមគ្នា លើដែនទឹកជុំវិញប្រទេសជប៉ុនកាលពីខែមុន និងក្រោយការប្រឈមមុខដាក់គ្នារវាងនាវាឆ្មាំសមុទ្រជប៉ុននិងចិន នៅជិតកោះដែលមានជម្លោះក្នុងខែនេះ៕