* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ស្រីលង្កាប្រើដ្រូនយោធា ដើម្បីដោះស្រាយការផ្ទុះរាលដាលយ៉ាងអាក្រក់នៃជំងឺគ្រុនឈាម (Video inside)

21-07-2026 15:47

(កូឡុំបូ)៖ ទីភ្នាក់ងារសុខាភិបាលសាធារណៈរបស់ប្រទេសស្រីលង្កា និងមន្ទីរពេទ្យនានា កំពុងប្រយុទ្ធប្រឆាំងនឹង ការផ្ទុះជំងឺគ្រុនឈាមដ៏អាក្រក់បំផុត ក្នុងរយៈពេលជិតមួយទសវត្សរ៍ ហើយកំពុងងាកទៅរកកងកម្លាំងប្រដាប់អាវុធ ឱ្យជួយទប់ស្កាត់ការរីករាលដាល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រឹងប្រែងមានចាប់ពីការប្រើប្រាស់ដ្រូនរបស់កងទ័ពអាកាស ដើម្បីតាមដានស្ថានភាពទឹកដក់លើដំបូលផ្ទះ ក្រោយពេលភ្លៀងធ្លាក់រួច រហូតដល់ឱ្យមន្ត្រីយោធា និងនគរបាលចុះត្រួតពិនិត្យតាមលំនៅដ្ឋាន ការដ្ឋានសំណង់ និងសាលារៀន ក្នុងយុទ្ធនាការលុបបំបាត់ទីតាំងបង្កាត់ពូជសត្វមូស។

ចាប់តាំងពីផ្ទុះឡើង កាលពីខែមករា អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមដែលចម្លងដោយសត្វមូសខ្លា កើនដល់ ៥៣នាក់ និងឆ្លង ៧៦ ០៤៤នាក់។ ចំនួនអ្នករងគ្រោះដោយសារវីរុសគ្រុនឈាមបំប្លែងថ្មី កំពុងខិតជិតដល់តួលេខជាង ១០០ ០០០នាក់ ដែលធ្លាប់កើតមានក្នុងឆ្នាំ២០១៧។

«វាជាការប្រឈមសម្រាប់ក្រុមគ្រូពេទ្យ ដោយសារតែចំនួនអ្នកជំងឺ កើនឡើងយ៉ាងឆាប់រហ័ស»។ នេះបើតាម លោក Lalindra Dias ទីប្រឹក្សាក្រុង Negombo ដែលជាទីតាំងមួយក្នុងចំណោមតំបន់រងគ្រោះខ្លាំងបំផុត ចម្ងាយប្រហែល ៣៥គីឡូម៉ែត្រ ភាគខាងជើងរដ្ឋធានី Colombo។ លោកបន្ថែមថា មន្ទីរពេទ្យស្រុក បានព្យាបាលអ្នកជំងឺជិត ១ ៨០០នាក់ ក្នុងរយៈពេលតិចជាងពីរខែ ចាប់តាំងពីខែមិថុនាមក។

អាជ្ញាធរសុខាភិបាលស្រីលង្កា បានឱ្យដឹងថា មន្ទីរពេទ្យកំពុងបន្ថែមគ្រែអ្នកជំងឺ ហើយក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក ត្រូវថែមម៉ោងធ្វើការ ដើម្បីព្យាបាលអ្នកឆ្លងច្រើនជាង ១៨ ០០០នាក់ ដែលបានកើនឡើង ក្នុងរយៈពេលពីរ​សប្តាហ៍ដំបូងនៃខែកក្កដា។ នៅក្នុងខែមិថុនា អ្នកឆ្លងជំងឺគ្រុនឈាមសរុបមានចំនួន ២១ ៥៣៧នាក់ ដែលជាធម្មតាចេញរោគសញ្ញាគ្រុនក្ដៅខ្លាំង ឈឺចាប់រាង្គកាយ និងបាត់ចំណង់អាហារ។ ស្រីលង្កា មិនទាន់ណែនាំនូវវ៉ាក់សាំងការពារនៅឡើយទេ៕