* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ភ្លើងឆេះព្រៃនៅខេត្ត Ontario របស់កាណាដា កាន់តែរីករាលដាល ខណៈផ្សែងបន្តគ្រប់ដណ្តប់ផ្នែកខ្លះនៃសហរដ្ឋអាមេរិក

21-07-2026 16:14

(Ontario)៖ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ភ្លើងឆេះព្រៃទូទាំងខេត្ត Ontario ប្រទេសកាណាដា បានរាលដាលលើផ្ទៃដី ៧៣៥ ០០០ហិកតាហើយ ខណៈគុណភាពខ្យល់ប្រសើរឡើងវិញភាគច្រើននៅក្នុងខេត្តនេះ ប៉ុន្តែនៅតែមានគុណភាពមិនល្អ សម្រាប់តំបន់ខ្លះនៃភាគកណ្តាលសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦។

អភិបាលខេត្ត Ontario លោក Doug Ford បាននិយាយថា ខេត្ត​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​យ៉ាង​សកម្ម​ចំនួន ១៩០កន្លែង ហើយ​ប្រជាជន​ប្រមាណ ១ ៨០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​សហគមន៍​មាន​ប្រជាជន​តិច ​នៅឯ​ភាគ​ពាយ័ព្យ​។

ផ្សែងក្រាស់ ហុយចេញពីភ្លើងឆេះព្រៃនៅភាគខាងជើង និងខាងលិចខេត្ត Ontario ក៏ដូចភាគខាងជើងរដ្ឋ Minnesota សហរដ្ឋអាមេរិក ធ្វើឱ្យគុណភាពខ្យល់ក្នុងទីក្រុង Toronto របស់កាណាដា កាលពីសប្តាហ៍មុន ក្លាយជាអាក្រក់បំផុតលើពិភពលោក ហើយរាលដាលបន្តទៅដល់ទីក្រុងញូវយ៉ក និងទីក្រុងវ៉ាស៉ីនតោន របស់សហរដ្ឋអាមេរិក។

បញ្ហាគុណភាពខ្យល់ ដែលបណ្តាលមកពីផ្សែងនៃភ្លើងឆេះព្រៃនៅកាណាដា បានបង្កឱ្យមានភាពតានតឹង ជាមួយសហរដ្ឋអាមេរិក។ នារសៀលថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) គេហទំព័រ AirNow របស់ទីភ្នាក់ងារការពារបរិស្ថានអាមេរិក បានវាយតម្លៃគុណភាពខ្យល់ថានៅតែមិនល្អ ក្នុងតំបន់មួយចំនួន ដែលគ្របដណ្តប់លើផ្នែកខ្លះនៃរដ្ឋ Wisconsin, Iowa, Missouri, Illinois, Indiana, Ohio និង Michigan៕